កីឡា
តើម្ចាស់ជើងឯក AFF Cup បានលុយប៉ុន្មាន?
សម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Championship 2022 គេបានរកឃើញ២ក្រុមដែលឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ។

ក្នុងនោះក្រុមវៀតណាម បានឡើងមុនគេ បន្ទាប់ពីយកឈ្នះ ឥណ្ឌូណេស៊ី ទាំង២ជើង ក្នុងលទ្ធផលសរុប ២-០។
ក្រុមដែលឡើងទៅប៉ះវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រគឺ ថៃ ក្រោយយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផលសរុបទាំង២ជើង ៣-១។

អ៊ីចឹង តើម្ចាស់ជើងឯកពានរង្វាន់នេះ ទទួលបានប្រាក់ប៉ុន្មានទៅ?
តាមធម្មតា ក្រុមដែលឈ្នះជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០០ ០០០ដុល្លារអាមេរិក ថ្វីបើមិនមានការបញ្ជាក់ច្បាស់ថា ឆ្នាំនេះមានការដំឡើងប្រាក់រង្វាន់ដែរឬអត់ក៏ដោយ។

ក្រៅពីនេះ ក្រុមលេខ២ នឹងទទួលបានប្រាក់រង្វាន់ ១០០ ០០០ដុល្លារអាមេរិក ចំណែកក្រុមដែលបានឈានដល់វគ្គ Semi Final ទទួលបានមួយក្រុម ៥០ ០០០ដុល្លារអាមេរិក។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Mitsubishi Electric Championship 2022 ត្រូវលេង២ជើង ដោយជើងទី១ លេងក្នុងទឹកដីវៀតណាម នៅម៉ោង៧:៣០នាទីយប់ ថ្ងៃទី១៣ខែមករាឆ្នាំ២០២៣ រីឯជើងទី២ លេងក្នុងទឹកដីថៃ នៅម៉ោង៧:៣០នាទីយប់ ថ្ងៃទី១៦ខែមករាឆ្នាំ២០២៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sports Payouts
ចុចអាន៖ ពេលនេះ វៀតណាមជាក្រុម១គត់ដែលដៃគូណាមិនទាន់ស៊ុតចូលនៅ AFF Cup 2022

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ