កីឡា
ហ្វឹកហាត់នៅចិន អាចជាហេតុផលមួយធ្វើឲ្យក្រុមជម្រើសជាតិនារីកម្ពុជា មិនចូលរួមជម្រុះអូឡាំពិក ឆ្នាំ ២០២៤
ការប្រកួតជម្រុះជុំទី ១ បាល់ទាត់នារី ដើម្បីដណ្ដើមកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៤ (AFC Women’s Olympic Qualifying Tournament) នៅប្រទេសបារាំង បានសម្រេចការចាប់ពូលប្រចាំទ្វីបអាស៊ីរួចរាល់ហើយ។

ការចាប់ឆ្នោតបែងចែកពូល ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣ ម្សិលមិញ ដោយមានទាំងអស់ ៧ ពូល ស្មើនឹង ៣១ ក្រុម ចូលរួមប្រកួត ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រុមជម្រើសជាតិនារីកម្ពុជា មិនមានឈ្មោះចូលរួមប្រកួតជម្រុះឡើយ ខណៈការប្រកួតគ្រោងជម្រុះនៅអំឡុងខែមេសា ពោលគឺមុនស៊ីហ្គេមនៅកម្ពុជាប្រហែល ១ ខែ។

អ្វីដែលគេឃើញមាន គឺក្រុមនៅអាស៊ានមួយចំនួនដូចជា វៀតណាម, ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី និងសូម្បីតែ ទីម័រខាងកើត មានឈ្មោះចូលរួម ខណៈ កម្ពុជា ឡាវ ម៉ាឡេស៊ី និង ព្រុយណេ មិនមានឈ្មោះឡើយ ខណៈសមាសភាពក្រុមមានដូចខាងក្រោម ៖

ចំពោះការដែលក្រុមនារីកម្ពុជា មិនចូលរួមប្រកួតផងដែរនោះ អាចត្រូវបានដឹងថា ដោយសារមានហេតុផលជាប់ពាក់ព័ន្ធនឹងការហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣។ បច្ចុប្បន្នក្រុមជម្រើសជាតិនារីកម្ពុជា កំពុងស្ថិតនៅប្រទេសចិន ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ តាំងពីខែកញ្ញាមកម្ល៉េះ ហើយគម្រោង នៃការហ្វឹកហាត់គឺគ្រោងនឹងធ្វើដល់រហូតស៊ីហ្គេមមកដល់តែម្ដង ពោលគឺអាចនៅអំឡុងខែមិនា ឬដើមខែមេសា ទើបបញ្ចប់ការបោះជំរំហ្វឹកហាត់ ដែលនេះគឺជាហេតុផលមួយនាំឲ្យការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ខាងលើស្ថិតក្នុងភាពប្រកៀកប្រកិត នៃពេលវេលា។
ចំពោះការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ប្រភេទកីឡាបាល់ទាត់នារី អាចនឹងចាប់ផ្ដើមនៅចុងខែមេសា ពោលគឺត្រូវធ្វើនៅមុនពិធីបើកដែលគ្រោងធ្វើនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា ក្រោយមានការកែទម្រង់ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ទើបតែត្រូវបានបង្កើតឲ្យមានឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៨ ប៉ុណ្ណោះ ហើយក៏បានបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតដែលទទួលស្គាល់ដោយ FIFA ក្នុងឆ្នាំជាមួយគ្នានោះ កម្ពុជា បានប្រកួតយកឈ្នះ ទីម័រខាងកើត ១២-០ ក្នុងពានរង្វាន់ជើងឯកនារីអាស៊ាន ឆ្នាំ ២០១៨ (AFF Women’s Championship) កត្តានេះផងដែរ ក៏អាចជាមូលហេតុ ដោយសារក្រុមនារីកម្ពុជា ទើបតែកសាងក្រុមបានល្អនាប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ