កីឡា
World Cup 2026 បង្កើនក្រុមចូលរួមដល់ទៅ៤៨ ចុះ តើទ្វីបណាបានកៅអី ច្រើនជាងគេ?
បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនៅទ្វីបអាស៊ីបានកន្លងផុតទៅ ពិភពលោក ទាំងមូលបានបង្វែរចក្ខុទៅ World Cup ឆ្នាំ២០២៦ វិញម្តង។
៤ឆ្នាំទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ដ៏អស្ចារ្យបំផុតក្នុងពិភពលោក នឹងត្រូវធ្វើឡើងនៅ ទ្វីបអាមេរិកខាងជើង។ លើកនេះ មានប្រទេសដល់ទៅ៣ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដូចជា សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។
២០២៦ នឹងក្លាយជាឆ្នាំប្រវត្តិសាស្រ្តរបស់ World Cup ពោលគឺចាប់តាំងពីបង្កើតពានរង្វាន់នេះមក មិនដែលមានប្រទេសដល់ទៅ៣ធ្វើជាម្ចាស់ផ្ទះទេ អស់ហើយត្រឹម២។
ហើយអ្វីដែលកាន់តែពិសេសទៀតនោះ ក្រុមដែលចូលរួមក្នុងយុទ្ធនាការនេះ នឹងមានរហូតដល់ទៅ៤៨ លែងមាន៣២ដូចមុនទៀតហើយ។ ដូចនេះមានន័យថា World Cup 2026 មានការប្រកួតកាន់តែច្រើន ហើយកាន់តែជក់ចិត្ត។
ចុះតើទ្វីបណាទទួលបានកៅអីច្រើនជាងគេ សម្រាប់ព្រត្តិការណ៍ឆ្នាំ២០២៦នោះ?
FIFA បានកំណត់ថា អឺរុប ជាទ្វីបទទួលបានកៅអីច្រើនជាងគេពោលគឺបានរហូតដល់ទៅ១៦ បន្ទាប់មកគឺទ្វីបអាហ្វ្រិកបាន ៩ កៅអីកន្លះ, ទ្វីបអាស៊ីបាន ៨កៅអីកន្លះ, ទ្វីបអាមេរិកខាងជើង ៦កៅអីកន្លះ, ទ្វីបអាមេរិកខាងត្បូង ៦កៅអីកន្លះ, ទ្វីបអូសេអានី ១កៅអីកន្លះ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ World Cup 2026 មានប្រទេសដល់ទៅ៣ ធ្វើជាម្ចាស់ផ្ទះ ហើយក្រុមចូលរួម មិនមែន៣២ទៀតទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់