Connect with us

កីឡា

Messi ជាប់ឈ្មោះក្នុងបញ្ជីសម្រាប់ពានកីឡាករល្អ FIFA Best Men’s Player ស្របពេលគ្មានវត្តមាន Ronaldo

បានផុស

នៅ

អាហ្សង់ទីន មាន​កីឡាករ​បង្ហាញ​ខ្លួន​យ៉ាង​ច្រើន​ក្នុង​បញ្ជី​សម្រាប់​អ្នក​ឈ្នះ​ពានរង្វាន់​ល្អ​បំផុត​របស់ FIFA (FIFA Best Men’s Player) បន្ទាប់ពី​ការ​ឈ្នះ​ពាន World Cup ដោយ​មាន​ខ្សែប្រយុទ្ធ Lionel Messi និង Julian Alvarez អ្នកចាំទី Emiliano Martinez និង​គ្រូបង្វឹក Lionel Scaloni សុទ្ធតែ​មាន​ការ​ដាក់​បញ្ចូល​ឈ្មោះ​របស់​ពួកគេ​ក្នុង​ប្រភេទ​តួនាទី​របស់​ពួកគេ​រៀងៗ​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Messi រួម​ជាមួយ​នឹង​មិត្ត​រួម​ក្រុម Paris St Germain របស់​គេ Kylian Mbappe និង Erling Haaland របស់ Manchester City ស្ថិត​ក្នុង​ចំណោម​កីឡាករ​ទាំង ១៤ នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់ The Best FIFA Men’s Player នេះ​បើ​យោង​តាម​ស្ថាប័ន​គ្រប់គ្រង​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

កីឡាករ​ទាំង ៣ នេះ ក៏​ត្រូវ​បាន​ចូលរួម​ដោយ​អ្នកឈ្នះ​កាលពី​ឆ្នាំមុន Robert Lewandowski របស់ Barcelona, កីឡាករ Kevin De Bruyne (Manchester City), Mohamed Salah របស់ Liverpool និង Neymar ជាមួយ Achraf Hakimi របស់ PSG។

Karim Benzema របស់ Real Madrid ដែល​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ ក៏​មាន​ឈ្មោះ​ស្ថិត​ក្នុង​បញ្ជី​ផង​ដែរ។

គ្រូ​បង្វឹក​ក្រុម Real Madrid លោក Carlo Ancelotti និង​លោក Pep Guardiola របស់ Manchester City ត្រូវបាន​តែងតាំង​សម្រាប់​ពានរង្វាន់​គ្រូ​បង្វឹក​បុរស រួម​ជាមួយ​នឹង​លោក Scaloni របស់​អាហ្សង់ទីន គ្រូ​បង្វឹក​បារាំង Didier Deschamps និង​គ្រូ​បង្វឹក​ម៉ា​រ៉ុ​ក Walid Regragui។

Alisson Becker របស់ Liverpool, Thibaut Courtois របស់ Real Madrid និង Martinez របស់ Aston Villa ស្ថិត​ក្នុងចំណោម​បេក្ខភាព​សម្រាប់​ពានរង្វាន់​អ្នកចាំទី​ល្អ The Best FIFA Men’s Goalkeeper Award។

FIFA បាន​និយាយ​ថា ខ្លួន​នឹង​ប្រកាស​អ្នក​ចុងក្រោយ​ទាំង ៣ ក្នុង​ប្រភេទ​នីមួយៗ​នៅ​ដើមខែ​កុម្ភៈ។

FIFA ក៏បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន ១១ នាក់ សម្រាប់​ពានរង្វាន់ Puskas Award ក្នុង​ឆ្នាំ​នេះ សម្រាប់​គ្រាប់​បាល់ “​ល្អ​បំផុត​” ប្រចាំ​ឆ្នាំ ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់ Mbappe ទល់នឹង​ក្រុម​អា​ហ្ស​ង់​ទីន ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ ១០ ផ្សេង​ទៀត​ផង​ដែរ៕

ប្រភព ៖ reuters.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម