Connect with us

កីឡា

ក្រុម​សីដក់​ក្រសួងការពារជាតិ​ នៅតែ​រក្សា​តំណែង​ជើងឯក​ថ្នាក់​ជាតិ​ដដែល​

បានផុស

នៅ

​ក្រុមកីឡា​សីដក់​ក្រសួងការពារជាតិ និង​ក្លិប​សីដក់​មជ្ឈមណ្ឌល​កីឡា​ក​ង​យោធពល​ខេ​មរភូមិន្ទ នៅតែ​រក្សា​តំណែង​ជើងឯក​ថ្នាក់​ជាតិ​ដ​ដែល នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សីដក់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​សីដក់ ​និង​ឈិន​ឡូ​ន​កម្ពុជា ដោយ​គាំទ្រ​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​សីដក់​ជើងឯក​ថ្នាក់ជាតិ នៅ​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតី​អូឡាំពិក​ បាន​បញ្ចប់​និង​ធ្វើ​ពិធី​បិទ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​១០​ ខែ​មករា ឆ្នាំ​២០២១​នេះ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា លោក ម៉ិ​ល កាដូ អគ្គ​នាយករង​កីឡា​តំណាង​ឲ្យ​លោក អ៊ុក សិទ្ធិ​ជាតិ​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​។ ឆ្លងកាត់​ការប្រកួត​រយៈពេល​៣​ថ្ងៃ ក្រុម​កីឡា​សីដក់​ក្រសួងការពារជាតិ និង​ក្រុម​ក្លិប​សីដក់​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ ក្នុង​នោះ​ក្រុម​កីឡា​សីដក់​ក្រសួងការពារជាតិ​ ទទួល​បាន​មេដាយ​មាស​១ មេដាយ​ប្រាក់​២​គ្រឿង និង​សំរិទ្ធ​១​គ្រឿង។​ ចំពោះ​ក្រុមកីឡា​សីដក់​មជ្ឈមណ្ឌល​កីឡា​ក​ង​យោធពលខេមរភូមិន្ទ ទទួល​បាន​មេដាយមាស​១ មេដាយប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង ហើយ​ក្រុម​កីឡា​សីដក់​ក្រសួងមហាផ្ទៃ​ទទួល​បាន​មេដាយមាស​១ និង​ក្រុម​កីឡា​សីដក់​ដេ​អិន​ទទួល​បាន​សំរិទ្ធ​១ គ្រឿង។​

ចំណែក​វិញ្ញាសា​ក្រុម​បុរស៣​នាក់ ទល់៣នាក់ ចំណាត់ថ្នាក់​មេដាយមាស​ បាន​លើ​ក្រសួង ការពារជាតិ មេដាយប្រាក់​បាន​លើ​មជ្ឈមណ្ឌល ខ​.​ភ​.​ម និង​មេដាយសំរិទ្ធ​បាន​លើ​ក្លិប​ដេ​អិន​។​

វិញ្ញាសា​ក្រុម​បុរស ២​នាក់ ទល់ ២​នាក់​មេដាយ មាស​បាន​លើ​ក្រសួងមហាផ្ទៃ មេដាយ​ប្រាក់​បាន​លើ​ក្រសួងការពារជាតិ និង​មេដាយសំរិទ្ធ​បាន​លើ​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម។ ដោយឡែក​វិញ្ញាសា​ក្រុម​នារី ២​នាក់ ទល់ ២​នាក់ មេដាយ​មាស​បាន​លើ​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម​. មេដាយ​ប្រាក់​បាន​លើ​ក្រសួងការពារជាតិ​(២) មេដាយសំរិទ្ធ​បាន​លើ​ក្រសួងការពារជាតិ​(១)៕

​អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម