Connect with us

កីឡា

ស្ថាន​ទូត​ឥណ្ឌូ​នេស៊ីប្រចាំកម្ពុជា រៀប​ចំការ​ប្រកួតវាយ​កូន​ហ្គោលអបអរសាទរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា

បានផុស

នៅ

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣​លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមក្នុងការប្រកួតវាយកូនហ្គោលអបអរសាទរ ឯកឧត្ដម Sudirman Haseng ឯកអគ្គរដ្ឋទូតទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូតរយៈពេល ៥ឆ្នាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកអគ្គរដ្ឋទូត Sudirman Haseng សម្រាប់បេសកកម្មដ៏ជោគជ័យនៅកម្ពុជាក្នុងឋានៈជាទូតកំពូលរបស់ឥណ្ឌូនេស៊ីអស់រយៈពេលជិត ៥ ឆ្នាំ ។

លោកបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ឯកអគ្គរដ្ឋទូត Haseng បានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ យើងនឹងនឹកឯកអគ្គរដ្ឋទូត Haseng និងលោកជំទាវ ហើយសូមជូនពរឯកអគ្គរដ្ឋទូត និងលោកជំទាវ មានសុខភាពល្អ សុភមង្គល និងវិបុលភាព។

ការប្រកួតវាយកូនហ្គោលលាគ្នាថ្ងៃនេះ ប្រព្រឹត្តិទៅនៅ Garden City Golf Club រៀបចំដោយ INDOCHAM ដើម្បីជាកិត្តិយសដល់ឯកអគ្គរដ្ឋទូត Haseng និងជាសក្ខីភាពនៃមិត្តភាព និងភាពជាដៃគូរបស់យើង។ យើងខ្ញុំក៏សូមគោរពជូនពរដល់សហគមន៍ឥណ្ឌូនេស៊ីជាទីគោរពរបស់យើងនៅកម្ពុជាក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ប្រកបដោយសុខភាពល្អ ជោគជ័យ និងរុងរឿង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម