កីឡា
Burn X Flash ធ្វើមិនសូវបានល្អ ទទួលបានតែ១ម៉ឺនដុល្លារពីការប្រកួតM4
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Burn X Flash ធ្វើមិនសូវបានល្អទេសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកកម្រិតពិភពលោក M4 World Championship (M4) លើវិញ្ញាសា Mobile Legends: Bang Bang នៅប្រទេសឥណ្ឌូនេស៊ីដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី១៥ ខែមករា ម្សិលមិញនេះ។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ក្រុម Burn X Flash បានចាញ់ទាំង៣ប្រកួតជាប់គ្នាគឺបើកឆាកចាញ់ Falcon Esports, បន្ទាប់មកចាញ់ក្រុម Blacklist International និងបន្តចាញ់ក្រុម Incendio Supremacy ដោយស្ថិតនៅបាតតារាង និងធ្លាក់ទៅកម្រិតទាប Lower Bracket។ នៅកម្រិតទាបនេះជាឱកាសចុងក្រោយ ប៉ុន្តែ Burn X Flash បានចាញ់ក្រុម The Valley មកពីអាមេរិកខាងជើង ហើយក៏អស់ឱកាសត្រឹមនេះ។

ចំណែកម្ចាស់ជើងឯកបានទៅក្រុម ECHO របស់ប្រទេស ហ្វីលីពីន បន្ទាប់ពីយកឈ្នះក្រុមការពារតំណែងជើងឯកឆ្នាំចាស់ Blacklist International មកពីហ្វីលីពីនដូចគ្នា ដោយលទ្ធផល ៤-០ ដើម្បីទទួលបានប្រាក់រង្វាន់ចំនួន៣០ម៉ឺនដុល្លារអាមេរិក។
ឆ្លងកាត់ការប្រកួតចាញ់ទាំង៤លើក ក្រុម Burn X Flash ត្រូវបានវាយតម្លៃដោយស្ថិតនៅចំណាត់ថ្នាក់លេខ១៥ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១ម៉ឺនដុល្លារអាមេរិក ក្នុងចំណោមក្រុម១៦មកពីប្រទេសផ្សេងៗដែលបានចូលរួមប្រកួត។
ជយលាភី
- ជើងឯក៖ ECHO (ហ្វីលីពីន) ទទួលបាន ៣០ម៉ឺនដុល្លារ
- លេខ២៖ Blacklist International (ហ្វីលីពីន) ទទួលបាន ១២ម៉ឺនដុល្លារ
- លេខ៣៖ RRQ Hoshi (ឥណ្ឌូនេស៊ី) ទទួលបាន ៨ម៉ឺនដុល្លារ
- លេខ៤៖ ONIC Esports (ឥណ្ឌូនេស៊ី) ទទួលបាន ៥,៥ម៉ឺនដុល្លារ
- លេខ៥៖ Falcon Esports (មីយ៉ាន់ម៉ា) ទទួលបាន ៤ម៉ឺនដុល្លារ
- លេខ៦៖ The Valley (អាមេរិកខាងជើង) ទទួលបាន ៤ម៉ឺនល្លារ
- លេខ៧៖ Incendio Supremacy (តួកគី) ទទួលបាន ៣ម៉ឺនដុល្លារ
- លេខ៨៖ RRQ Akira (ប្រេស៊ីល) ទទួលបាន ៣ម៉ឺនដុល្លារ
- លេខ៩៖ S11 Gaming Angentina (ប៊ូឡាវី) ទទួលបាន ១.៥ម៉ឺនដុល្លារ
- លេខ១០៖ Team HAQ (ម៉ាឡេស៊ី) ទទួលបាន ១.៥ម៉ឺនដុល្លារ
- លេខ១១៖ TODAK (ម៉ាឡេស៊ី) ទទួលបាន ១.៥ម៉ឺនដុល្លារ
- លេខ១២៖ Occupy Thrones (អេហ្ស៊ីប) ទទួលបាន ១.៥ម៉ឺនដុល្លារ
- លេខ១៣៖ RSG Singapore (សិង្ហបុរី) ទទួលបាន ១ម៉ឺនដុល្លារ
- លេខ១៤៖ MDH Esports (វៀតណាម) ទទួលបាន ១ម៉ឺនដុល្លារ
- លេខ១៥៖ Burn X Flash (កម្ពុជា) ទទួលបាន ១ម៉ឺនដុល្លារ
- លេខ១៦៖ Malvinas Games (អាហ្សង់ទីន) ទទួលបាន ១ម៉ឺនដុល្លារ

ចាំបានថា កាល M3 ឆ្នាំ២០២១ កន្លងទៅ ក្រុមកម្ពុជា See You Soon ទទួលបានចំណាត់ថ្នាក់លេខ៩ជាមួយប្រាក់រង្វាន់១,៥ម៉ឺនដុល្លារ ខណៈ M2 ក៏ធ្វើក្នុងឆ្នាំ២០២១ ដែលពេលនោះ ក្រុមកម្ពុជា Impunity KH ស្ថិតនៅក្រោមគេក្នុងចំណោម១២ក្រុមដោយទទួលបានប្រាក់ ៤២៥០ដុល្លារ និង M1 ក៏ក្រុម Impunity KH ចូលរួមប្រកួតបានលេខ១៣ក្នុងចំណោម១៦ក្រុមដោយទទួលបានប្រាក់៣ពាន់ដុល្លារអាមេរិក៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?