Connect with us

កីឡា

ថៃ គ្រង​​ជើងឯក AFF Cup 2022 ក្រោយ​ឈ្នះវៀតណាម

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ បាន​​ក្លាយ​ជា​ម្ចាស់​​ជើង​ឯក AFF Championship ឆ្នាំ​២០២២ បន្ទាប់​ពី​​យក​ឈ្នះ​​ជម្រើស​ជាតិ​វៀតណាម​ដោយ​លទ្ធផល ១-០ ក្នុង​ការ​ប្រកួត​​វគ្គផ្តាច់​ព្រ័ត្រ ជើង​ទី​២ សរុប​ទាំង​២​ជើង ៣-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ជើង​ទី​២​នេះ ថៃ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រឹត​តែ​ធ្វើ​បាន​ល្អ​ជាង​ កាល​ពី​ជើង​ទី១​ដោយ​បានគ្រប់​គ្រង​បាល់ និង​បង្កើត​ឱកាស​ស៊ុត​លើ​សំណាញ់​ទី​របស់​វៀតណាម​ជា​ញឹក​ញាប់ ហើយ​វៀតណាម​ក៏មាន​ឱកាស​ល្អ​ច្រើន​ដែរ។ ទី​បំផុត ថៃ បាន​បំប៉ោង​សំណាញ់​ទី​​វៀតណាម​ដើម្បី​នាំ​មុខ ១-០ នៅ​នាទី​២៤​ ដោយ​ប្រធាន​​ជា​ខ្សែ​បម្រើ​លេច​ធ្លោ Bunmathan។

Bunmathan ពេល​ស៊ុត​ចូល​វៀតណាម

សម្រាប់​ការ​ប្រកួត​វគ្គ​ទី២​ គ្មាន​គ្រាប់​បាល់​កើត​ឡើង​ទេ បើ​ទោះ​ជា​ក្រុម​ទាំង​ពីរ​ព្យាយាម​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅមក និង​មាន​ការ​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ចូល​ក៏​ដោយ។ ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ​ថៃ​ទទួល​បាន​ជ័យជម្នះ ១-០ ដើម្បី​ក្លាយ​ជា​ជើង​​ឯក​ឆ្នាំ​២០២២​ដែល​មាន​ប្រាក់​រង្វាន់​៣០​ម៉ឺន​ដុល្លារ​អាមេរិក។

នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ថៃ បាន​ឈ្នះ​៣​ប្រកួត និង​ស្មើ​១​ប្រកួត ហើយ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី១ ចាញ់​ម៉ាឡេស៊ី ០-១ ប៉ុន្តែ​នៅ​ជើង​ទី២​នៅ​ទឹក​ដី​របស់​ខ្លួន ថៃ​បាន​ឈ្នះ​ ម៉ាឡេស៊ី ៣-០។ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ ស្មើ​ម្ចាស់​ផ្ទះវៀតណាម ២-២ និង​ជើង​ទី​២ នៅ​ទឹក​ដី​របស់​ខ្លួន ថៃ យក​ឈ្នះ វៀតណាម ១-០។

ការ​ឈ្នះ​ជើង​ឯក​ឆ្នាំ​២០២២​នេះ​គឺ​ជា​លើក​ទី​៧​របស់​ថៃ បន្ទាប់​ពី​ឈ្នះ​៦​លើក​កន្លង​មក ឆ្នាំ​១៩៩៦ ២០០០ ២០០២ ២០១៤ ២០១៦ និង​២០២០ ហើយ​ជា​ក្រុម​ឈ្នះ​ជើង​ឯក​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ពាន​រង្វាន់លំដាប់ទី១​តំបន់​អាស៊ាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម