Connect with us

កីឡា

ជើង​​ខ្លាំង​​ត្រកូល​​ធន់​​៣​​​នាក់​​​ទៅ​​​វ៉ៃ​​នៅ​​ថៃ​ថ្ងៃ​សៅរនេះ

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​៣​រូប​ដែល​ជា​កូន​សិស្ស​របស់​លោក​គ្រូ ធន់ សុភា នឹង​ទៅ​ប្រកួត​នៅ​សង្វៀន Lumpini ក្នុង​ប្រទេសថៃ នា​ថ្ងៃ​សៅរ៍ ទី​២១ ខែ​មករា ឆ្នាំ​២០២៣​នេះ។

រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ពី​ការ​ប្រកួត​ទេ ប៉ុន្តែ​បើ​​តាម​ផេក​​របស់​ថៃ​មួយ​បង្ហាញ​ថា ​​ព្រឹត្តិការណ៍​ប្រកួត​ “Global House Boxing Battle” ​​​ប្រជុំ​ដោយ​​ជើង​ខ្លាំង​៨​រូប​សម្រាប់​ការ​ប្រកួត​ក្នុង​សមរភូមិ​ LWC Super Champ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​លេង​គុន​ខ្មែរ​ទាំង​៣​នាក់​គឺ​កីឡាករ ធន់ ចាន់តាក់ ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​អ៉ីរ៉ង់ ហើយ​អ្នក​លេង​កណ្តាប់​ដៃ​ថ្ម ធន់ រិទ្ធី ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ប្រេស៊ីល ខណៈ​​អ្នក​លេង​រន្ទះ​ជើង ធន់ ផានិត ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ។

ការ​ប្រកួត​ដែល​នឹង​ផ្សាយ​ផ្ទាល់​តាម​រយៈទូរទស្សន៍ ប៉ុស្តិ៍លេខ៨​ថៃ នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​២១ ខែ​មករា​នេះ។ ព័ត៌មាន​ពី​ការ​ប្រកួត កម្ពុជា​ថ្មី​នឹង​ផ្សាយ​ជូន​លោក​អ្នក​ជា​បន្ត​បន្ទាប់​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម