កីឡា
លោក សរ សិទ្ធិចាត់ទុកវគ្គបណ្តាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ជាការបោះជំហានថ្មីមួយ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
ក្រោមថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៣នៃកីឡាសូហ្វតេនីស្ន ដែលបានដំណើរការរយៈពេល០៥ថ្ងៃបានបញ្ចប់ដោយជោគជ័យ ខណៈលទ្ធិផលល្អទទួលបាន៧០ភាគរយ។
លោក ឧត្តមសេនីយ៍ទោ យិត ភីរ: អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានបិទបញ្ចប់ដោយជោគជ័យទៅបាន ពិតជាពុំអាចខ្វះបានឡើយ នូវការយកចិត្តទុកដាក់ និងការអនុញ្ញាតជាគោលកាណ៍ពី ឯកឧត្តមប្រធានសហព័ន្ធ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រ ធ្វើឱ្យវគ្គនេះ ដំណើរការបានយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកអគ្គលេខាធិការ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមោះមុតថានឹងបន្តខិតខំប្រឹងប្រែង ផលិត និងបណ្តុះបណ្តាល ធនធានឱ្យបានកាន់តែល្អប្រសើរ ដើម្បីអភិវឌ្ឍវិស័យកីឡាមួយនេះ ឱ្យទទួលបានគុណភាពតាមស្តង់ដារ ក្នុងដំណើរឆ្ពោះ ទៅរៀបចំការប្រកួត ទាំងលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ថ្លែងក្នុងពិធីបិទវគ្គ លោក សរ សិទ្ធ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានវាយតម្លៃខ្ពស់ផងដែរ ដល់មន្ត្រីសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល ដោយការយកចិត្តទុកដាក់ ជាពិសេសគ្រូឧទ្ទេស ដែលបានដឹកនាំវគ្គបណ្តុះបណ្តាលនេះ ឱ្យទទួលបានជោគជ័យគួរកត់ឱ្យសម្គាល់។ លោក ក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីសិក្ខាកាមក្នុងវគ្គនេះ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ជាពិសេសលើផ្នែកភាសា ត្បិតស៊ីហ្គេម ជាព្រឹត្តិការណ៍ កម្រិតអន្តរជាតិ ដូច្នេះទាមទារឱ្យមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីដឹកនាំការប្រកួតឱ្យទទួលបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
លោក សរ សិទ្ធិ បានចាត់ទុកវគ្គបណ្តាលនេះ ថាជាការបោះជំហានថ្មីមួយ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ក្រោមការជួយបណ្តុះបណ្តាលពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ក្រាស់ក្រែល គឺលោក យី សារិន គ្រូជនជាតិខ្មែរ និងលោក Ogiwara Masato គ្រូជនជាតិជប៉ុន។
វគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៣ធ្វើឡើងរយៈពេល០៥ថ្ងៃគឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ វគ្គនេះ មានសិក្ខាកាមចូលរួមសរុបចំនួន៣៦រូប ក្នុងនោះសិក្ខាកាមជាស្ត្រី ចំនួន០៦រូប។ ជាលទ្ធផលបន្ទាប់ពីសិក្សាទាំងមេរៀន និងការអនុវត្តជាក់ស្តែងលើទីលាន សិក្ខាកាមមានលទ្ធផល ល្អចំនួន៧០% លទ្ធផលល្អបង្គួរចំនួន២០% និងលទ្ធផលមធ្យមចំនួន១០% ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ