កីឡា
អតីតវីរបុរស Man Utd ថា Ronaldo នៅតែមិនភ្ញាក់ខ្លួនថាគេមិនមែនអាយុ ២៥ ឆ្នាំទៀតទេ
Cristiano Ronaldo បានចាកចេញពីក្រុម Manchester United បន្ទាប់ពីជួបការលំបាកជាលើកទីពីរ ហើយបានផ្លាស់ទៅលីគអារ៉ាប៊ីសាអូឌីត ដើម្បីចុះហត្ថលេខាជាមួយក្លិប Al Nassr។

Eric Cantona ដែលបានចូលនិវត្តន៍មុនអាយុ ៣១ ឆ្នាំ ជឿជាក់ថា Ronaldo គឺជាកីឡាករបាល់ទាត់មួយប្រភេទផ្សេងពីលោក ដោយសារកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមិនព្រមទទួលយកថាគេបានបាត់បង់សមត្ថភាពទៅតាមអាយុ។
Cantona បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Manchester Evening News ថា «គាត់បានត្រលប់មកទីនេះ ហើយ Manchester United មិនមែនជា Manchester United ដែលគាត់បានចាកចេញទេ ហើយពេលខ្លះគាត់មិនដឹងថាអ្វីៗបានផ្លាស់ប្ដូរទេ ដូច្នេះប្រហែលជាគាត់ភ្ញាក់ផ្អើលនឹងការផ្លាស់ប្ដូរជាច្រើន»។

«ខ្ញុំគិតថាមានកីឡាករពីរប្រភេទនៅចុងបញ្ចប់ នៃអាជីពរបស់ពួកគេ។ ខ្ញុំសម្រេចចិត្តចូលនិវត្តន៍នៅក្មេង នោះជារឿងមួយទៀត។ ហើយអ្នកដែលចង់លេងក៏លេងរហូតដល់អាយុ ៤០ ឆ្នាំ»។
«មានកីឡាករពីរប្រភេទ។ ម្នាក់ចង់លេងគ្រប់ប្រកួត ព្រោះពួកគេនៅតែគិតថាពួកគេមានអាយុ ២៥ ឆ្នាំ ហើយនឹងអ្នកដែលដឹងថាពួកគេមិនមែនអាយុ ២៥ ឆ្នាំទៀតឡើយ ហើយពួកគេមកទីនេះដើម្បីជួយកីឡាករក្មេងៗ។ ពួកគេដឹងថា ពួកគេនឹងមិនលេងគ្រប់ការប្រកួតនោះទេ ពួកគេដឹងថា ពួកគេនឹងលេងហ្គេមមួយចំនួន ប៉ុន្តែការរួមចំណែករបស់ពួកគេគឺដើម្បីជួយដល់កីឡាករវ័យក្មេងដូចជា Zlatan Ibrahimovic នៅតែធ្វើជាមួយ AC Milan ឬ Ryan Giggs ឬ Paolo Maldini បានធ្វើ»។ សម្ដីរបស់ លោក Cantona។

អតីតម្ចាស់អាវលេខ ៧ របស់ Man Utd រូបនេះបន្តទៀតថា «ប៉ុន្តែខ្ញុំគិតថា Ronaldo មិនបានដឹងទេ ហើយគាត់នៅតែមិនដឹងថាគាត់មិនមានអាយុ ២៥ ឆ្នាំទេ។ គាត់ទើបតែចាស់ហើយ គាត់គួរតែដឹងថាជំនួសឲ្យការមិនសប្បាយចិត្តក្នុងការលេងបានតិច មកនិយាយថា “មិនអីទេ ខ្ញុំមិនមានអាយុ ២៥ ឆ្នាំទេ ខ្ញុំមិនអាចលេងគ្រប់ប្រកួតបានទេ ប៉ុន្តែខ្ញុំនឹងជួយកីឡាករក្មេងៗ ហើយទទួលយកស្ថានភាពនោះ ហើយនោះជាស្ថានភាពរបស់ខ្ញុំ»។
Cantona គឺជាវីរបុរសរបស់ Manchester United ពីឆ្នាំ ១៩៩២-១៩៩៧ ដោយបង្ហាញខ្លួនបាន ១៤៣ ប្រកួត ទាត់បញ្ចូលទីបាន ៦៤ គ្រាប់៕
ប្រភព ៖ Marca.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ