កីឡា
ប្រភពក្រៅស្រុកថា អតីតគ្រូនៅលីគសិង្ហបុរី លោក Teo នឹងដឹកនាំបឹងកេត
លោក Clement Teo បានចាកចេញពីតួនាទីជាគ្រូបង្គោលក្លឹប Hougang United របស់លីគកំពូលសិង្ហបុរី បន្ទាប់ពីចប់រដូវកាលកាលពីចុងឆ្នាំ២០២២កន្លងទៅនេះ។
បន្ទាប់ពីចាកចេញពីក្លឹប Hougang United លោក Clement Teo ត្រូវបានប្រភពព័ត៌មាន Lions of Asia បានផ្សាយថា លោកគ្រោងចូលដឹកនាំក្លឹបលីគកំពូលកម្ពុជា បឹងកេត នារដូវកាលថ្មីខាងមុខនេះ។ ការលើកឡើងបែបនេះ ស្របពេលបឹងកេតមិនទាន់មានគ្រូបង្គោលថ្មីនៅឡើយទេ ហើយកំពុងរៀបចំក្រុមដើម្បីរដូវកាលថ្មី។
លោក Clement Teo ជនជាតិសិង្ហបុរីអាយុ៥៦ឆ្នាំមិនធ្លាប់ដឹកនាំក្រុមនៅក្រៅប្រទេសឡើយ ហើយជាលើកដំបូង ប្រសិនបើលោកមកដឹកនាំបឹងកេត។ កាលពីឆ្នាំ២០១៨ លោកធ្លាប់ជាប់ជាគ្រូបង្វឹកឆ្នើមប្រចាំរដូវកាល។
ចាប់ពីឆ្នាំ២០១៨មក លោកបានដឹកនាំ Hougang United ៥រដូវកាលនៅលីគកំពូលសិង្ហបុរី ដោយបាននាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣ពីរដង និងនាំក្រុមឲ្យទទួលបានកៅអីពានរង្វាន់ AFC Cup ២ដង៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
សន្តិសុខសង្គម២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់