កីឡា
លេងពាន AFF Cup ៥ ដងហើយ តែកីឡាករថៃរូបនេះ មិនប្រាកដថានឹងចូលម្ដងទៀតឬយ៉ាងណា
កីឡាករ Teerasil Dangda ដែលជាម្ចាស់ពានរង្វាន់ស្បែកជើងមាសរួមគ្នា នៃពានរង្វាន់ AFF Mitsubishi Electric Cup 2022 ស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ ក្នុងការប្រកួតនេះ ដើម្បីជួយក្រុមថៃលើកពាន ASEAN Cup ជាលើកទី ៧ របស់ពួកគេ។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បានចូលក្នុងការប្រកួតក្នុងនាមជាកីឡាករដែលបានប្រកួត AFF Cup ច្រើនជាងគេឲ្យ ថៃ ដោយបានចូលរួមប្រកួតចំនួន ៥ ដង មុនឆ្នាំ ២០២២ (២០០៨, ២០១០, ២០១២, ២០១៦ និង ២០២០)។
បន្ទាប់ពីការប្រកួតចុងក្រោយនេះ Teerasil បានចែករំលែកនៅក្នុងបទសម្ភាសន៍ថា គេនៅតែមិនទាន់កំណត់ថា តើអាចនឹងមានវត្តមានម្តងទៀតនៅក្នុងពាន AFF Cup ដែរឬទេ។

Teerasil បាននិយាយថា “ខ្ញុំមិនដឹងថាតើនេះជាការប្រកួត AFF Cup ចុងក្រោយរបស់ខ្ញុំឬអត់នោះទេ។ ខ្ញុំមិនដឹងថា រាងកាយរបស់ខ្ញុំ នឹងល្អប៉ុណ្ណាទេ ខ្ញុំនឹងប្រឹងប្រែងឲ្យបានល្អ ឬទោះបីខ្ញុំនៅតែលេងបាល់ទាត់នៅពេលប្រកួតបន្ទាប់មក។ វាពិបាកក្នុងការប្រាប់ ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងអ្វីដែលយើងសម្រេចបានក្នុងការប្រកួតនេះ ហើយមានមោទនភាពចំពោះមិត្តរួមក្រុមទាំងអស់ដែលបានក្លាយជាម្ចាស់ជើងឯក»។

បន្ទាប់ពីរងរបួសសាច់ដុំក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយម៉ាឡេស៊ី Teerasil មិនបានបង្ហាញខ្លួនក្នុងការប្រកួតទាំងពីរជើង នៃ AFF Cup 2022 វគ្គផ្ដាច់ព្រ័ត្រទល់នឹងវៀតណាម។ ប៉ុន្តែ ថៃ នៅតែយកឈ្នះក្នុងលទ្ធផល ៣-២ ដើម្បីលើកពានទៅវិញ។
ឆ្លងកាត់ការប្រកួត ៥ ដង Teerasil Dangda អាចរកគ្រាប់បាល់បានសរុប ២៥ គ្រាប់ ក្នុងនោះឈ្នះស្បែកជើងមាសទាំង ៥ ដង ទាំងឈ្នះម្នាក់ឯង ២ ដង និងឈ្នះរួមគ្នា ៣ ដង៕
ប្រភព ៖ Main Stand – International
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?