Connect with us

កីឡា

CR7 នឹងធ្វើជាប្រធានក្រុម Saudi All-Star XI ក្នុងការប្រកួតមិត្តភាពទល់នឹង Messi

បានផុស

នៅ

Cristiano Ronaldo ត្រូវ​បាន​គេ​បញ្ជាក់​ថា នឹង​ធ្វើជា​ប្រធាន​ក្រុម​សម្រាប់ Saudi All-Star XI ដែល​នឹង​ត្រូវ​ប៉ះ PSG ក្នុង​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ទី ១៩ ខែ​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មុន​ការ​ប្រកួត​មិត្តភាព​របស់ Paris Saint-Germain នៅ​ទីក្រុង​រី​យ៉ា​ដ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ Cristiano Ronaldo ត្រូវ​បាន​បញ្ជាក់​ថា ជា​ប្រធាន​ក្រុម​សម្រាប់ Saudi All-Star XI ដែល​នឹង​ចូល​ទីលាន​ប្រកួត ដោយ​មាន​កីឡាករ​ចម្រុះ​មកពី Al-Nassr និង Al-Hilal។

ព័ត៌មាន​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង Twitter ដែល​បាន​បង្ហោះ​ចេញពី​គណនី​របស់​លោក Turki Al-Sheikh ប្រធាន​អាជ្ញាធរ​ទូទៅ​សម្រាប់​កិច្ចការ​កម្សាន្ត​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​វីដេអូ​មួយ​ត្រូវបាន​ភ្ជាប់​ដែល​បង្ហាញ​ពី​ម្ចាស់​ជ័យលាភី Ballon d’Or ៥​សម័យ ដែល​ទទួលបាន​ខ្សែដៃ​ប្រធាន និង​អាវ​របស់​គេ​សម្រាប់​ការប្រកួត​មិត្តភាព​ថ្ងៃ​ព្រហស្បតិ៍​។

ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​ក្លាយ​ជា​លើក​ទី ១ ដែល Messi និង Ronaldo ប៉ះ​គ្នា​ចាប់​តាំងពី​កីឡាករ​វ័យ ៣៧ ឆ្នាំ បាន​ចាក​ចេញពី​បាល់ទាត់​អឺរ៉ុប​ទៅកាន់​មជ្ឈិមបូព៌ា ហើយ​ជា​លើកដំបូង​ចាប់​តាំងពី​ខែ​ធ្នូ ឆ្នាំ ២០២០ នៅ​ពេល​ដែល Ronaldo នៅ​រួមរស់​ជាមួយ Juventus ហើយ​បាន​ផ្ដួល​ក្រុម Barcelona ៣-០ នៅ Champions League។

អ្នកឈ្នះ Ballon d’Or ៥ សម័យ​រូបនេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រហូតដល់​ឆ្នាំ ២០២៥ មាន​ន័យ​ថា ការ​ប្រកួត​មិត្តភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អាច​ជា​លើក​ចុង​ក្រោយ​ដែល​ខ្លួន​គេ និង Messi ត្រូវ​ប៉ះ​គ្នា – នោះ​គឺ​ប្រសិនបើ​ក្លិប Al-Hilal មិនអាច​ល្បួង Messi ទៅ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន៕

ប្រភព ៖ goal.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម