កីឡា
ប្រធាន AFF លោក ខៀវ សាម៉េត ប្រាប់ថា មេ FIFA សង្ឃឹមប្រទេសអាស៊ានទៅលេង World Cup 2026
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានចូលរួមជាគណៈអធិបតីជាមួយលោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក្នុងពិធីចែកពានរង្វាន់ដល់ក្រុមជយលាភីពានរង្វាន់ AFF Championship ឆ្នាំ២០២២ នៅប្រទេសថៃ។

វត្តមានរបស់ប្រមុខបាល់ទាត់អន្តរជាតិនៅតំបន់អាស៊ានបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងពិចារណាថា ប្រហែលជាមានសញ្ញាអ្វីមួយដែល FIFA ជួយលើកកម្ពស់វិស័យបាល់ទាត់នៅអាស៊ាន។ ពាក់ព័ន្ធនឹងកត្តានេះ លោក ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រាប់«កម្ពុជាថ្មី»ថា មិនមានអ្វីប្រកាសជាផ្លូវការទេ ហើយលោក Gianni ចូលរួមផ្តល់ពានរង្វាន់ជាការលើកទឹកចិត្ត។
លោក ខៀវ សាម៉េត មានប្រសាសន៍ថា ៖«លោក Gianni Infantino អញ្ជើញមកទីក្រុងបាងកកនេះគ្មានអ្វីថ្មីទេ។ លោកគ្រាន់តែអញ្ជើញចូលរួមក្នុងពិធីចែកពានរង្វាន់។ ជាទូទៅ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA មានកញ្ចប់ថវិកាជាជំនួយសម្រាប់ប្រទេសសមាជិកទាំងអស់ ក្នុងនោះក៏មានប្រទេសអាស៊ានជាសមាជិកផងដែរ»។

ទោះបីជាយ៉ាងណា ប្រមុខដឹកនាំ AFF បានបញ្ជាក់ថា ៖«គ្រាន់តែលោក (Gianni) ចូលរួមលើកទឹកចិត្តដល់ប្រទេសអាស៊ាន ជាពិសេសប្រទេសដែលមានវិស័យបាល់ទាត់នាំមុខគេដូចជា ថៃ និងវៀតណាម ជាដើមគឺថា អាចមានឱកាសទៅលេង World Cup លើកក្រោយគឺឆ្នាំ២០២៦ ដោយសារឆ្នាំ២០២៦ ចំនួនប្រទេសដែលចូលរួមបានកើនឡើងដល់៤៨។ នៅអាស៊ីយើងបច្ចុប្បន្ននេះមាន៤កៅអីកន្លះប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៦ បានឡើងដល់៨កៅអីកន្លះ។ អីចឹងលោកលើកទឹកចិត្តឲ្យប្រទេសអាស៊ានខំប្រឹងប្រែងដើម្បីចាប់យកឱកាសលេង World Cup ឆ្នាំ២០២៦»។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ បណ្តាប្រទេសអាស៊ាន១១ប្រទេសដែលជាសមាជិក FIFA មិនធ្លាប់មានប្រទេសណាមួយបានកៅអីទៅលេង World Cup នៅជុំផ្តាច់ព្រ័ត្រឡើយ។ សូម្បីតែអាស៊ីទាំងមូលក៏កម្រទទួលបានកៅអីច្រើនទៅលេង World Cup ជុំផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា