កីឡា
BBC សុំទោសចំពោះការលេចឮសំឡេងអាសអាភាស អំឡុងផ្សាយផ្ទាល់ FA Cup
ស្ថាប័នព័ត៌មានដ៏ធំ BBC បានចេញមកសុំទោស បន្ទាប់ពីការផ្សាយរបស់ខ្លួន នៃការប្រកួតបាល់ទាត់ FA Cup ត្រូវបានរំខានដោយសំឡេងអាសអាភាសលាន់ឮយ៉ាងខ្លាំង ខណៈពេលកំពុងផ្សាយបន្តផ្ទាល់។

ក្រោយមក លោក Gary Lineker ដែលជាអ្នកដឹកនាំកម្មវិធី បាននិយាយនៅក្នុង Twitter ថា សំឡេងថ្ងូរបានមកពីទូរស័ព្ទដៃដែលលាក់ទុក ត្រូវបាន “គេកំណត់ឲ្យលោត” នៅក្នុងស្ទូឌីយោ នៅឯកីឡដ្ឋាន Molineux របស់ Wolverhampton Wanderers។
ឧប្បត្តិហេតុដ៏អាម៉ាស់នេះបានកើតឡើងមុនពេលចាប់ផ្ដើមការប្រកួតឡើងវិញ ក្នុងជុំទី ៣ រវាងក្រុម Wolves និង Liverpool នៅយប់ថ្ងៃអង្គារ។

នៅពេលដែល លោក Lineker កំពុងធ្វើការវិភាគជាមួយ លោក Paul Ince និង Danny Murphy នោះ ស្រាប់តែសំឡេងបានឮឡើងនៅផ្ទៃខាងក្រោយ។
ក្រោយមកគ្រប់គ្នាមើលទៅស្រឡាំងកាំងមួយរំពេចដោយការលេងសើច ហើយព្យាយាមរក្សាទឹកមុខ នៅពេលដែលគាត់បានកាត់ទៅកាន់មិត្តរួមការងារ និងអតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Alan Shearer នៅក្នុងការអត្ថាធិប្បាយ។ លោក Lineker បានព្យាយាមសើចពីឧបទ្ទវហេតុនេះ នៅពេលដែលសំឡេងបន្តបន្លឺឡើង ហើយបាននិយាយទៅកាន់ Shearer ថា “ខ្ញុំគិតថា នរណាម្នាក់កំពុងផ្ញើអ្វីមួយនៅលើទូរស័ព្ទរបស់នរណាម្នាក់។ ខ្ញុំមិនដឹងថាអ្នកឮនៅផ្ទះឬអត់ទេ»។

ប៉ុន្មាននាទីចូលទៅក្នុងតង់ទីមួយ នៃការប្រកួត លោក Lineker ក៏បានបង្ហោះ tweet រូបថតទូរស័ព្ទដោយសរសេរថា “មែនហើយ យើងបានរកឃើញវានៅខាងក្រោយ»។
អ្នកនាំពាក្យ BBC បានសរសេរលើ Twitter ថា «យើងសូមអភ័យទោសចំពោះអ្នកមើលណាដែលអាក់អន់ចិត្តក្នុងអំឡុងពេលការផ្សាយផ្ទាល់ នៃបាល់ទាត់ល្ងាចនេះ។ យើងកំពុងស៊ើបអង្កេតថា តើវាកើតឡើងដោយរបៀបណា»។
ហេតុការណ៍នេះត្រូវបានអ្នកទស្សនាចាប់អារម្មណ៍ ខណៈហេតុការណ៍នេះត្រូវបានគេកាត់ត និងចែករំលែកយ៉ាងទូលំទូលាយលើបណ្ដាញសង្គម។
Daniel Jarvis ដែលជាអ្នកលេង YouTube ស្ទីលដោយខ្លួនឯងបានអះអាងថា គេជាអ្នកនៅពីក្រោយរឿងនេះ ដោយបង្ហោះវីដេអូនៅលើ Twitter ដែលហាក់ដូចជាបង្ហាញគេនៅឯស្ទូឌីយោទូរទស្សន៍នៅ Molineux៕
ប្រភព ៖ theguardian.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច