Connect with us

កីឡា

ទោះស៊ុតបាន២គ្រាប់ តែ Ronaldo មិនអាចជួយឲ្យក្រុមឈ្នះបានឡើយ

បានផុស

នៅ

ទោះបីជាក្រុម Al Nassr & Al Hilal All Stars និង Paris Saint-German ប៉ះគ្នាក្នុងចំនួបមិត្តភាពក៏ពិតមែន ប៉ុន្តែនេះគឺជាការប្រកួតដ៏ជក់ចិត្ត ខណៈក្រុមទាំង២ អាចបំប៉ោងសំណាញ់ទីគ្នាបានសរុបរហូតដល់ទៅ៩គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការប្រកួតនៅកីឡដ្ឋាន King Fahd Stadium កាលពីយប់មិញនេះ ក្រុម​ PSG បានយកឈ្នះ Al Nassr & Al Hilal All Stars ក្នុងលទ្ធផល ៥-៤ ទោះក្រុមមកពីបារាំង​​ សល់គ្នាត្រឹម១០នាក់ក៏ដោយ។

៥គ្រាប់របស់ PSG រកបានដោយកីឡាករ៥នាក់ផ្សេងគ្នាគឺ Lionel Messi នៅនាទីទី៣,​ Marquinhos នាទីទី៤៣, Sergio Ramos នាទីទី៥៣, Kylian Mbappe ស៊ុតប៉េណាល់ទីនាទីទី៦០ និង Hugo Ekitike នាទីទី៧៨។

ទោះបីជាយ៉ាងណាក៏ដោយ PSG ធ្វើឲ្យបាត់គ្រាប់បាល់មួយគ្រាប់ដោយសារតែកីឡាករ Neymar ស៊ុតប៉េណាល់ទីមិនចូលនៅនាទីទី៤៥+៣។ ក្នុងការប្រកួតនោះដែរ Juan Bernat ទទួលបានកាតក្រហមនៅនាទីទី៣៩។

ចំណែក៤គ្រាប់របស់ Al Nassr & Al Hilal All Stars រកបានដោយកីឡាករ Cristiano Ronaldo ២គ្រាប់ម្នាក់ឯង ដោយមួយគ្រាប់ជាការស៊ុតបាល់ប៉េណាល់ទីនាទីទី៣៤ និងមួយគ្រាប់ទៀតស៊ុតនៅនាទីទី៤៥+៦។

២គ្រាប់ចុងក្រោយរបស់ Al Nassr & Al Hilal All Stars គឺជាការតែតរបស់កីឡាករ Hyun-Soo Jang នៅនាទីទី៥៦ និងមួយគ្រាប់ទៀតរកបានដោយ Anderson Talisca នៅនាទីទី៩០+៤។

គួរបញ្ជាក់ថា នេះជាការប្រកួតលើកដំបូងរបស់ Cristiano Ronaldo នៅទឹកដីអារ៉ាប់ ចាប់តាំងពីការផ្ទេរទៅកាន់ក្លិប Al Nassr ជាមួយកិច្ចសន្យាមានតម្លៃមហាសាល៕

អត្ថបទ៖ Vann Vann

ចុចអាន៖ សំបុត្រ VIP ទស្សនាការប្រកួតរវាង Messi និង Ronaldo តម្លៃខ្ពស់កប់ក្ដោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម