Connect with us

កីឡា

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម​ការ៉ាតេថ្នាក់ជាតិ​ត្រៀម​​ស៊ីហ្គេម

បានផុស

នៅ

វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និង​ចៅក្រម កីឡាការ៉ាតេថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ជាសញ្ញា​​វិជ្ជមាន​ល្អ​មួយ​ ស្របពេល កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា​ ឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់វគ្គ កាល​ពីព្រឹកថ្ងៃទី២០ ខែ​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអគ្គលេខាធិការរង ​បាន​លើក​ឡើង​ថា លទ្ធផល​សម្រេចបាន​ពេល​នេះ គឺ​ជា​ការ​យកចិត្តទុកដាក់ខ្ពស់ ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលមានលោកបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលបានផ្តល់​អ្វីៗគ្រប់យ៉ាង តាម​សំណូមពរ សម្រាប់​វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និង​ចៅក្រម កីឡាការ៉ាតេថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធ និងជាប្រធានគ្រប់គ្រងវគ្គ​បណ្តុះ​បបណ្តាល​ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមាន សាលាគុន ក្លឹប ចំនួន១០ចូលរួម ដែលមានសិក្ខាកាម​៣០នាក់ ក្នុងនោះនារី​១៨នាក់។ គ្រូឧទ្ទេស​វគ្គបណ្តុះបណ្តាល  ដោយអ្នកគ្រូ ជា ថារី ជាអាជ្ញាកណ្តាល ចៅក្រុម ការ៉ាតេពិភពលោក និងមានការចូលរួមពីលោក ថាំង វិបុល និង លោកគ្រូ ដែក ភីយ៉ារ៉ា ជាអាជ្ញាកណ្តាល ចៅក្រម ការ៉ាតេអាស៊ី ដែលទើបប្រឡងជាប់ កម្រិត A នៅប្រទេសអូសបេគីស្ថាន កាល​ពី​ខែធ្នូ ឆ្នាំ២០២២។

វគ្គសិក្សានេះផ្តោតសំខាន់ ទៅលើទឹ្រស្តីកាតា និង ទ្រឹស្តីប្រយុទ្ធ ព្រមទាំងការអនុវត្ត​ជាក់ស្តែង។ យោងតាមការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ត្រូវបានប្រធានគ្រប់គ្រងវគ្គវាយតម្លៃ​ថា សិក្ខាកាមមានការចេះដឹង ច្បាស់លាស់ចំនួន២២នាក់ និង​ល្អបង្គួរ​៨នាក់។

បញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២២ ធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែ​មករា ឆ្នាំ២០២៣ ក្រោមគម្រោងថវិការប្រចាំឆ្នាំ​របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ស៊ីហ្គេមនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម