កីឡា
យល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Ronaldo ក្នុងការប្រកួតលើកដំបូងឲ្យ Al Nassr?
កីឡាករ Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លិបថ្មី Al Nassr ដោយទទួលជ័យជម្នះ ១-០ លើក្លិប Ettifaq ក្នុងក្របខ័ណ្ឌអារ៉ាប៊ីសាអូឌីត Saudi Pro League កាលពីថ្ងៃអាទិត្យទី២២ខែមករា។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះ បានបង្ហាញខ្លួន៩០នាទីពេញ។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo មិនអាចស៊ុតបញ្ចូលទីបានទេ ខណៈគ្រាប់បាល់ជ័យជម្នះ ១-០ របស់ Al Nassr គឺរកបានដោយការតែតរបស់កីឡាករសញ្ជាតិប្រេស៊ីល Talisca។

Ronaldo ហាក់ដូចជាមិនទាន់ស៊ាំនឹងទីលាននៅអារ៉ាប៊ីសាអូឌីត ក៏ដូចជាអាកាសធាតុផងដែរ ហើយខ្សែបម្រើរបស់ក្លិប Al Nassr ហាក់មិនទាន់យល់ចិត្តគ្នា។
យ៉ាងណាក្តី នៅក្នុងទីលាន Ronaldo ត្រូវបានស្វាគមន៍ដោយបដា និងការអបអរសាទរពីអ្នកគាំទ្រ នៅឯកីឡដ្ឋាន King Saud University ក្នុងទីក្រុង រីយ៉ាដ។


គួរបញ្ជាក់ថា ក្លិប Al Nassr គឺជាក្រុមឈរលំដាប់កំពូលនៃលីគអារ៉ាប៊ីសាអូឌីត ដោយមាន១ពិន្ទុនាំមុខក្រុមលេខ២ Al Hilal។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Ronaldo ក្នុងការបង្ហាញខ្លួនឲ្យក្លិប Al Nassr?
សូមទស្សនាវីដេអូ៖
អត្តបទ៖ Vann Vann
ចុចអាន៖ ទោះស៊ុតបាន២គ្រាប់ តែ Ronaldo មិនអាចជួយឲ្យក្រុមឈ្នះបានឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ