Connect with us

កីឡា

ពេល​​​នេះ​​ ព្រះ​​​ខ័ន​​​រាជ​​​ស្វាយ​រៀង​​ នាំ​​​ចូល​​​សមាជិក​​​ថ្មី​​​៦​​​រូប​​​ហើយ

បានផុស

នៅ

ក្លឹប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ស្ថិត​ក្នុង​ចំណោម​ក្លឹប​លីគ​កំពូល​កម្ពុជា​​ជា​ច្រើន បាននិង​កំពុង​ផ្លាស់​ប្តូរ​កីឡាករ​ថ្មី​ចូល​ជា​បន្ត​បន្ទាប់​​ក្នុង​ការ​ត្រៀម​ខ្លួន​​សម្រាប់​រដូវ​កាល​ថ្មី​ដែល​នឹង​ចាប់​ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។

វីរៈ ដារ៉ា, ណារ៉ុង កក្កដា, សេត រ៉ូស៊ីប, គួច ដានី, ធារី ចន្ថាប៊ីន និង Fernandes
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ព័ត៌មាន​ផ្លូវ​ការ ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ចែក​ផ្លូវ​ការ​គ្នា​ជា​មួយ​កីឡាករ​ក្នុង​ស្រុក​៤​រូប​គឺកីឡាករ រស់ គង់​សម្រេច, ឃេង ម៉េងហ៊ួរ, ត្រាយ វិចិត្រ និង ឡុង ភារ៉ាត់ បន្ទាប់​ពី​បញ្ចប់​លីគ​រដូវ​កាល​​២០២២​កន្លង​ទៅ​ដោយ​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​បាន​នាំ​ចូល​សមាជិក​ថ្មី​ជា​បន្ត​បន្ទាប់​​រហូត​ដល់​៦​រូប​​។ កីឡាករ​ទាំង​៦​​រូប​​នោះ​រួម​មាន កីឡាករ សេត រ៉ូស៊ីប ខ្សែ​បម្រើ​ការពារ​មក​ពី​ បឹងកេត, គួច ដានី ខ្សែ​បម្រើ​មក​ពី​ក្លឹប​ណាហ្គាវើល, ណារ៉ុង កក្កដា ខ្សែ​ប្រយុទ្ធម​ក​ពី​ក្រសួង​ការពារ​ជាតិ, វីរៈ ដារ៉ា (ខ្ចី​ជើង) អ្នក​ចាំ​ទី​មក​ក្លឹបវិសាខា, ធារី ចន្ថាប៊ីន ខ្សែ​ការពារ​មក​ពី​ក្លឹប វិសាខា និង​ខ្សែ​ប្រយុទ្ធប្រេស៊ីល​ Iago Bento Fernandes មក​ពី​ក្លឹប​អង្គរ​ថាយហ្គឺរ។

កីឡាករ Iago Bento Fernandes ដែល​ទើប​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មករា នេះ​ជា​កីឡាករ​បរទេស​ទី​១​ដែល​បាននាំ​ចូល​ក្នុង​រដូវ​កាល​ថ្មី​​ បន្ទាប់​ពី​កីឡាករ​ក្នុង​ស្រុក​​៥​រូប។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ប្រកាស​បន្ត​កុងត្រា​ជា​មួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កាណាដា Marcus Haber និងកីឡាករ​ជប៉ុន Takashi Odawara៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម