Connect with us

កីឡា

កូនប្រុស Ronaldo កំពុងហាត់ជាមួយក្រុមថ្នាលយុវជនលើសពីអាយុរបស់គេ ២ឆ្នាំនៅអារ៉ាប៊ី សាអូឌីត

បានផុស

នៅ

Cristiano Ronaldo Jnr កូនប្រុសរបស់ RC7 បានធ្វើការយ៉ាងលំបាកចាប់តាំងពីការចេញដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតជាមួយឪពុករបស់គេ ហើយកំពុងហ្វឹកហាត់ជាមួយក្មេងៗក្នុងក្រុមថ្នាលដែលចាស់ជាងខ្លួន២ឆ្នាំនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនកីឡាករ Cristiano Jnr បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយត្រូវបានគេរាយការណ៍ថា កំពុងហ្វឹកហាត់ជាមួយកីឡាករដែលមានអាយុច្រើនជាងគាត់២ឆ្នាំ។ Ronaldo វ័យ៣៧ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំកន្លះជាមួយ Al-Nassr នៅថ្ងៃចូលឆ្នាំសកល។

បន្ទាប់ពីការរង់ចាំអស់ជាច្រើនសប្តាហ៍ ទីបំផុតកំពូលតារាថ្មីរបស់ Al-Nassr បានបង្ហាញខ្លួនឱ្យ Saudi Pro League កាលពីថ្ងៃអាទិត្យយប់មិញក្នុងជ័យជម្នះ ១-០ របស់ Al-Nassr លើ Ettifaq ប៉ុន្តែកូនប្រុសច្បងរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះបានប្រឹងប្រែងធ្វើការចាប់តាំងពីបានចូលរួមជាមួយឪពុករបស់គេនៅអារ៉ាប៊ីសាអូឌីត។

Cristiano Jnr ធ្លាប់លេងនៅថ្នាលយុវជនរបស់ក្លិប Manchester United ខណៈពេលដែលឪពុករបស់គេនៅក្លិបនោះ ប៉ុន្តែក្មេងអាយុ ១២ឆ្នាំពេលនេះកំពុងហ្វឹកហាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមរបាយការណ៍ថ្មីមួយពី The Sun ។

របាយការណ៍គូសបញ្ជាក់ថា Cristiano Jnr កំពុងហ្វឹកហាត់នៅក្រុមថ្នាល Mahd Academy ដែលជាមជ្ឈ មណ្ឌលកីឡាជាតិក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ កីឡាករវ័យក្មេងដែលអាចត្រូវបានគេរាយការណ៍ថាបានត្រលប់ទៅ Real Madrid ដើម្បីភ្ជាប់ជាមួយសាលារបស់ពួកគេនោះ ត្រូវបានគេនិយាយថាកំពុងហ្វឹកហាត់ក្នុងក្រុមអាយុលើសខ្លួនពី ២ឆ្នាំរួចទៅហើយ៕

ប្រភព៖ mirror.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម