កីឡា
ហេតុផលចម្បងដែលនាំឲ្យក្លិប Juventus ត្រូវបានកាត់ ១៥ ពិន្ទុ នៅលីគកំពូលអ៊ីតាលី
សហព័ន្ធបាល់ទាត់ជាតិ (FIGC) បាននិយាយកាលពីថ្ងៃសុក្រថា Juventus ត្រូវកាត់ចេញ ១៥ ពិន្ទុ សម្រាប់រដូវកាលបច្ចុប្បន្នដោយតុលាការបាល់ទាត់អ៊ីតាលី ដែលស៊ើបអង្កេតលើកិច្ចព្រមព្រៀងផ្ទេរកីឡាកររបស់ខ្លួន។

កិច្ចព្រមព្រៀងមួយដែលត្រូវបានលើកឡើងគឺរវាង Juventus និង Barcelona បានឃើញកីឡាករ Miralem Pjanic ផ្លាស់ទៅក្លិប Barcelona នេះ ហើយក៏ដូចជាកីឡាករ Arthur Melo នៅឆ្នាំ ២០២០។
ព្រះរាជអាជ្ញា នៃទីក្រុង Turin ក៏បានរកឃើញការបង់ប្រាក់សម្ងាត់បន្ថែមទៀតដល់អតីតកីឡាករ Cristiano Ronaldo ដែលមិនត្រូវបានរាយការណ៍ដោយក្លិប។

ជាមួយនឹង ២០ ប្រកួត ដែលនៅសល់ក្នុងរដូវកាលនេះ Juventus ឈរនៅលេខ ៣ ក្នុងលីគកំពូលអ៊ីតាលី (Serie A) ដោយមាន ៣៧ ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Napoli ១០ ពិន្ទុ។ ការកាត់ចេញនេះជំរុញឲ្យពួកគេធ្លាក់ទៅក្នុងចំណាត់ថ្នាក់លេខ ១០ ដែលនៅខាងក្រៅកន្លែងជម្រុះសម្រាប់ការប្រកួតប្រជែងពានទ្វីបអឺរ៉ុប។
នៅក្នុងសេចក្ដីថ្លែងការណ៍ តុលាការ ក៏បានដាក់បម្រាមមិនឲ្យកាន់តំណែងក្នុងបាល់ទាត់អ៊ីតាលី ចំពោះនាយកក្លិប Juventus ទាំង ១១ នាក់ ទាំងកាលពីអតីតកាល និងបច្ចុប្បន្ន។
Juventus បាននិយាយថា ខ្លួននឹងប្ដឹងទៅក្រុមប្រឹក្សាភិបាលធានាកីឡារបស់ប្រទេសនេះ នៅពេលដែលហេតុផល នៃសេចក្ដីសម្រេចនេះត្រូវបានប្រកាស។
មេធាវីរបស់ក្លិបបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “យើងចាត់ទុកនេះថាជាអំពើអយុត្តិធម៌មួយផងដែរសម្រាប់អ្នកគាំទ្ររាប់លាននាក់ ដែលយើងជឿជាក់ថា នឹងត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះនៅក្នុងតុលាការបន្ទាប់”។
Juventus បានបដិសេធមិនធ្វើខុស ហើយបាននិយាយថា គណនីរបស់ពួកគេគឺស្របតាមស្តង់ដារឧស្សាហកម្ម។
ក្លិបនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនកាន់កាប់ Exor របស់គ្រួសារ Agnelli ហើយភាគហ៊ុនរបស់វាត្រូវបានចុះបញ្ជីនៅលើផ្សារហ៊ុន Milan។
អាជ្ញាធរបាល់ទាត់ បានបើកករណីនេះឡើងវិញ និងបានស្នើសុំការលុបចោលផ្នែកខ្លះ នៃការសម្រេចចិត្តដំបូង ដូច្នេះពួកគេអាចវាយតម្លៃឯកសារថ្មីដែលប្រមូលបានដោយរដ្ឋអាជ្ញាសាធារណៈនៅទីក្រុង Turin ដែលកំពុងស៊ើបអង្កេតហិរញ្ញវត្ថុរបស់ Juventus៕
ប្រភព ៖ espn.com
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ