Connect with us

កីឡា

ចម្លែក! អាជ្ញាកណ្តាលបាល់ទាត់នៅព័រទុយហ្គាល់ឲ្យកាតពណ៌ ស មានន័យដូចម្តេច?

បានផុស

នៅ

ក្នុងជំនួបបាល់ទាត់ពានរង្វាន់ផ្នែកនារីរវាងក្លិប SPORTING LISBON និង Benfica គេបានឃើញអាជ្ញាកណ្តាលផ្តល់កាតពណ៌ ស។

អ្នក​គាំទ្រ​បាល់ទាត់​ ធ្លាប់តែឃើញ​កាត​លឿង​និង​ក្រហម ដើម្បីពិន័យដល់កីឡាកររូបណា ដែលបង្កកំហុស ប៉ុន្តែ​ពួកគេ​នឹង​មិន​ទម្លាប់ជាមួយកាតពណ៌ ស នេះទេ។

នៅពេលក្លិប Benfica នាំមុខ ៣-០, កីឡាការិនីនៅកៅអីបម្រុង ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពនៅចុងតង់ទី១។

គ្រូពេទ្យមកពីក្រុមទាំងសងខាង បានប្រញាប់ប្រញាល់ទៅជួយកីឡាការិនីរូបនោះ។ បន្ទាប់​ពី​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​ អាជ្ញា​កណ្តាល​ស្រាប់តែលើកកាតពណ៌ ស ឲ្យគ្រូពេទ្យទាំង២តែម្តង។

ចុះតើកាតពណ៌ ស នេះ មានន័យដូចម្តេច?

កាតពណ៌ស គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីនៅក្នុងប្រទេសព័រទុយហ្គាល់។

មិនដូចកាតលឿងនិងក្រហមដែលជាការដាក់ពិន័យនោះទេ ផ្ទុយទៅវិញ កាត ស គឺត្រូវបានផ្តល់ឲ្យដើម្បីជាការទទួលស្គាល់ និងសរសើរដល់ក្លិបសម្រាប់ការលេង Fair-Play។

គំនិត​ថ្មី​នេះ ​ត្រូវ​បាន​ចាប់​ផ្តើម ​ដើម្បី​ជំរុញ​តម្លៃ​សីលធម៌នៅ​ក្នុងវិស័យ​កីឡា៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sun

ចុចអាន៖ យល់យ៉ាងណាដែរ ចំពោះទម្រង់លេងរបស់ Ronaldo ក្នុងការប្រកួតលើកដំបូងឲ្យ Al Nassr?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ វិនាទី មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២១ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៥ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣០ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម