Connect with us

កីឡា

ការចាប់ផ្ដើមអាជីពជាគ្រូរបស់ Lampard មិនទាន់បានល្អ ខណៈត្រូវក្លិបបណ្ដេញចេញ ២ ដង

បានផុស

នៅ

ក្លិប Everton បាន​បណ្ដេញ​អ្នកចាត់ការ លោក Frank Lampard ចេញពី​តំណែង បន្ទាប់ពី​ដឹកនាំ​បាន​តិច​ជាង ១ ឆ្នាំ នៅ Goodison Park។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម West Ham United កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការ​ចាញ់​លើក​ទី ៩ របស់ Everton ក្នុង ១២ ប្រកួត នៅ​ក្របខណ្ឌ Premier League។ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី ២ រាប់​ពី​បាត​តារាង​មក​វិញ ដោយ​មាន ១៥ ពិន្ទុ ពី​ការ​ប្រកួត​ចំនួន ២០ លើក នៅ​ពីលើ​ក្រុម Southampton ដោយ​ខុសគ្នា​លើ​ចំនួន​គ្រាប់​បាល់។

អតីត​ខ្សែបម្រើ​ជម្រើស​ជាតិ​អង់គ្លេស Lampard វ័យ ៤៤ ឆ្នាំ បាន​ជំនួស​តំណែង Rafael Benitez ក្នុង​ខែ​មករា ឆ្នាំ ២០២២ ជាមួយ​នឹង​ក្រុម​ឈរ​នៅ​លេខ ១៦ ក្នុង​តារាង ហើយ​បាន​ជួយ Everton ជៀស​ផុត​ពី​ការ​កាត់ចោល។

ការ​បណ្ដេញ​ចេញ​បែបនេះ ហាក់​បាន​សេចក្ដី​ថា លោក Frank Lampard នៅ​មិន​ទាន់​ជោគជ័យ​ក្នុង​អាជីព​ជា​គ្រូ​នៅឡើយ​ទេ ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូល​អង់គ្លេស ដ្បិត​លោក​ធ្លាប់​ត្រូវ​បាន​បណ្ដេញ​ចេញ​ម្ដង​ហើយ កាលពី​ដឹកនាំ Chelsea អំឡុង​ឆ្នាំ ២០១៩-២០២១។ នៅ​ឆ្នាំ ២០២២ លោក​បាន​ចូល​មក​ដឹកនាំ Everton ទៀត ប៉ុន្តែ​ខ្វះ ៧ ថ្ងៃ​ទៀត​គ្រប់ ១ ឆ្នាំ លោក​ក៏​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ក្លិប Everton ផង​ដែរ។

Lampard បាន​ឈ្នះ​តែ ១២ ប្រកួត ក្នុង​ចំណោម ៤៤ ប្រកួត​របស់​លោក នៅ​ក្នុង​ការ​ប្រកួត​ទាំងអស់ ដែល​ជា​ភាគរយ​ឈ្នះ ២៧.២៧ ដែល​អាក្រក់​ជាង​កំណត់ត្រា​របស់​លោក នៅ Derby (៤២.១%) និង Chelsea (៥២.៤%)៕

ប្រភព ៖ bbc.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម