កីឡា
FIFA បានព្យួរសហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានធ្វើការព្យួរសកម្មភាពរបស់សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា (FFSL) ពីសកម្មភាព ដែលនេះជារឿងដំបូងគេកើតឡើងក្នុងឆ្នាំ ២០២៣ នេះ។
កាលពីថ្ងៃអាទិត្យ FIFA បានជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា ថា ពួកគេនឹងត្រូវបានផ្អាកសកម្មភាពដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២១ ខែមករា រហូតដល់មានការជូនដំណឹងបន្ថែមស្របតាមមាត្រា ១៦ នៃលក្ខន្តិកៈរបស់ FIFA។
ការហាមប្រាមនេះ ត្រូវបានធ្វើឡើងដោយសារតែអាជ្ញាធរស្រីលង្កា បានងាកចេញពីផែនទីបង្ហាញផ្លូវ និងការត្អូញត្អែរទាក់ទងនឹងការបោះឆ្នោតផ្លូវការរបស់កីឡាបាល់ទាត់ ដែលធ្វើឡើងនៅថ្ងៃទី ១៤។ យោងតាមរបាយការណ៍មូលហេតុ នៃការដាក់បម្រាម គឺ ដោយសារការអន្តរាគមន៍ពីភាគីទី ៣ ក្នុងការបោះឆ្នោតជ្រើសរើសមន្ត្រី។
FIFA កាលពីខែធ្នូ បានចេញសេចក្ដីជូនដំណឹងបឋមមួយ លើអាជ្ញាធរកីឡាបាល់ទាត់ក្នុងស្រុក ដោយបង្កើនការព្រួយបារម្ភអំពីផែនទីបង្ហាញផ្លូវ នៃការបោះឆ្នោតរបស់សហព័ន្ធបាល់ទាត់ស្រីលង្កា។ ការផ្អាកនេះ រារាំងស្រីលង្កាពីការចូលរួមក្នុងការប្រកួតអន្តរជាតិ៕
ប្រភព ៖ FIFA.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់