Connect with us

កីឡា

លោក ថោង ខុន ៖«កម្ពុជា​​នឹង​​ចារ​មរតក​​ស៊ីហ្គេមលើក​​ដំបូង​​ ក្រោយ​សុបិន​​៦៤​​ឆ្នាំ​»

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៣​នេះ នៅ​សល់​ត្រឹម​តែ​៩៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នឹង​ឈាន​ចូល​មក​ដល់លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ជា​លើក​ដំបូង។

លោក ថោង ខុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​កីឡា​អាស៊ី​អាគ្នេយ៍​ចាប់​បដិសន្ធិ​នៅ​ឆ្នាំ​១៩៥៩​មក ​កម្ពុជា​តែង​តែ​សុបិន​ក្នុង​ការ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​ដោយសារ​សង្គ្រាម​បំផ្លិច​បំផ្លាញ​​ជា​បន្ត​បន្ទាប់​បាន​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​​ទទួល​រៀបចំ​បាន។ បើ​ទោះ​ជា​ក្រោយ​ពេល​សង្គ្រាម​ចប់​ហើយ​ក្តី កម្ពុជា​​ត្រូវ​ប្រឹង​ប្រែង​ដើម្បី​ស្តារ និង​អភិវឌ្ឍ​ប្រទេស​ជាតិមុន​​ឈាន​ដល់​ការ​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បន្ទាប់​ពីប្រទេស​ជាតិ​រីក​ចម្រើន និង​សុខ​សន្តិភាព​ពេញ​បរិបូណ៍។

ក្នុង​ពិធី​រាប់​ថយ​ក្រោយ​១០០​ថ្ងៃ​​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម លើក​ទី​៣២ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មករា កន្លង​ទៅ​នេះ លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម មាន​ប្រសាសន៍​ថា ៖«ដោយ​នៅ​សល់​ពេល​តែ​១០០​ថ្ងៃ​ទៀត (គិត​ត្រឹម​ថ្ងៃទី​២៥ ខែមករា) កម្ពុជានឹង​ចារ​ប្រវត្តិ​សាស្ត្រ​នៃ​មរតក​កីឡា និងបំពេញ​ក្តី​ស្រមៃ​ឲ្យ​ក្លាយ​ជា​ការ​ពិត ក្នុង​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ជាព្រឹត្តិការណ៍​ពហុកីឡា​លើក​ដំបូង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រយៈ​ពេល​៦៤​ឆ្នាំ​កន្លង​ទៅ​នេះ»។

លោក​បន្ត​ថា ៖«កីឡា​រស់​ក្នុង​សន្តិភាព​​ត្រូវ​បាន​ជ្រើស​រើស​ជា​ពាក្យ​ស្លោក​ក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា សន្តិភាព​បានផ្តល់​ឲ្យ​​កីឡា​រីក​ចម្រើន​នៅ​កម្ពុជា។ តាម​រយៈ​សន្តិភាព ប្រទេស​ជាតិ​កំពុងរីក​រាយ​នឹង​ការ​អភិវឌ្ឍយ៉ាង​ឆាប់​រហ័ស និង​ស្ថេរភាព​គ្រប់​ផ្នែក​ទូទាំង​ប្រទេស។ គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ និង​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​បាន​ទទួល​ស្គាល់​ការ​ប្តេជ្ញា​ចិត្ត​ឥតឈប់ឈរ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​រួម​ចំណែកជំរុញ លើក​កម្ពស់ និង​អភិវឌ្ឍ​ចលនា​លកីឡាអូឡាំពិក​ក្នុង​ប្រទេស និង​តំបន់»។

សូម​បញ្ជាក់​ថា កីឡា​ស៊ីហ្គេម លើក​ទី​៣២ នឹង​បើកទំព័រ​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ខណៈ​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ នឹង​បើក​ជា​ផ្លូវ​ការ​ថ្ងៃ​ទី​៣ ខែ​មិថុនា និង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ដែល​ព្រឹត្តិការណ៍​កីឡា​ទាំង​ពីរ​នឹង​ប្រារព្ធ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

៧មករាជាជីវិតទី២ ដែល​ជួយ​គ្រួសារ​ខ្មែរ និង​ប្រទេសជាតិ​ទាំង​មូល​ឱ្យ​តាំង​នៅ​ដល់​សព្វថ្ងៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមត្ថកិច្ច​ចេញបទបញ្ជា និងចុះណែនាំអ្នកលក់ អ្នកលេងផាវ កាំជ្រួច នាឱកាសចូលឆ្នាំប្រពៃណីចិនខាងមុខ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងចំណុចពិសេសនៃទេពកោសល្យច្រៀងរបស់ ព្រាប សុវត្ថិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សហជីព កម្មករ និងពលរដ្ឋ ៖ បើគ្មានថ្ងៃជ័យជម្នះ៧មករា ពួក​គាត់​គ្មាន​ឱកាស​ទទួល​បាន​ការងារ​សមរម្យ​ឡើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រុស្ស៊ីផ្ដល់អាហារូបករណ៍៣កន្លែងសម្រាប់ជំនាញទាក់ទងនឹងនុយក្លេអ៊ែរស៊ីវិលដល់និស្សិតកម្ពុជា

ចរាចរណ៍២២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២២ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម