កីឡា
ផ្លូវការ «គុនខ្មែរ»ទទួលការគាំទ្រ៧ប្រទេសដោយប្រើអត្តសញ្ញាណខ្មែរសុទ្ធក្នុងស៊ីហ្គេម២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្តរជាតិបានសម្រេចជាផ្លូវការស្តីពីការដាក់«គុនខ្មែរ»ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំគុនខ្មែរអន្តរជាតិកាលពីព្រឹកថ្ងៃទី២៦ ខែមករានេះ ថា កិច្ចប្រជុំបានដាក់«គុនខ្មែរ»ដែលជាកីឡាអត្តសញ្ញាណជាតិដោយប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធ និងទទួលបានការគាំទ្រពី៧ប្រទេស ក្នុងនោះមានការគាំទ្រពីប្រទេសថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បូករួមទាំងកម្ពុជាជាម្ចាស់ផ្ទះ។
លោកបានបញ្ជាក់ថា ការប្រើប្រាស់គុនខ្មែរសម្រាប់ការប្រកួតនេះគឺប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធដោយមិនប៉ះពាល់ដល់ក្បាច់គុនរបស់ប្រទេសណាមួយឡើយ។ សម្រាប់អត្តសញ្ញាណខ្មែរសុទ្ធគឺ របៀបថ្វាយបង្គំគ្រូ (គុនគ្រូ) ត្រូវបានដាក់ជាប្រភេទវិញ្ញាសម្តែង។ ការប្រើក្រមាខ្មែរដោយមានទង់ជាតិខ្មែរជូតលើក្បាល រុំអំបោះឆៅលើដៃ និងប្រើឧបករណ៍ការពារខ្លួនរួមមាន ពាក់មួកការពារក្បាល ពាក់អាវការពារទ្រូង និងពាក់ក្រណាត់ដើម្បីការពារកែង ព្រមទាំងមានការប្រើរូបមន្ត បទបញ្ជា និងគោលការណ៍គុនខ្មែរទាំងស្រុង។
លោកបានពន្យល់ថា សម្រាប់ការប្រើក្រមាដាក់ទង់ជាតិនៅលើក្បាលនេះ ប្រសិនបើប្រទេសផ្សេងដាក់ទង់ជាតិរបស់ប្រទេសគេនៅលើក្រមាគឺអាចប្រើបាន។ ចំពោះការប្រើអំបោះឆៅ ប្រសិនបើប្រទេសផ្សេងមានលក្ខណៈពិសេសក្នុងការប្រើប្រាស់តាមជំនឿរបស់ពួកគេក៏អាចដាក់បាន។
និយាយពីភាគីថៃវិញ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ខាងថៃក៏បានគាំទ្រ និងចូលរួមសម្រាប់ការដាក់កីឡាជាអត្តសញ្ញាណជាតិក្នុងនាមជាម្ចាស់ផ្ទះ ពីព្រោះភាគីថៃក៏ជាអ្នកលើកកម្ពស់ក្បាច់គុនរបស់ប្រទេសផ្សេងដែរ។ កម្ពុជានឹងរៀបចំលិខិតអញ្ជើញភាគីថៃដើម្បីចូលរួមប្រកួតគុនខ្មែរជាផ្លូវការ។ លោកបានបញ្ជាក់ថា ខាងថៃក៏មានក្រុមមួយដែលអាចចូលរួមប្រកួតគុនខ្មែរដែរ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាមិនបានប្តូរឈ្មោះមួយ ឬមួយថៃ ដែលធ្លាប់មានកន្លងមកនៅស៊ីហ្គេមទេ ប៉ុន្តែឆ្នាំ២០២៣នេះ កម្ពុជា ដាក់«គុនខ្មែរ»គឺជាកីឡាអត្តសញ្ញាណខ្មែរ។
រហូតដល់ពេលនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានប្រទេសចំនួន២៩ទូទាំងពិភពលោកហើយដែលជាសមាជិកមាននៅអាស៊ី អាមេរិក អឺរ៉ុប និងតំបន់ផ្សេងៗទៀត៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច