Connect with us

កីឡា

នេះ​ជា​ចំណុចខ្សោយ​ធំ​បំផុត​ សម្រាប់​អ្នកលេង​គុន​ខ្មែរ​ទៅ​វ៉ៃ ONE Super Series

បានផុស

នៅ

​កម្មវិធី​ប្រដាល់ ONE Super Series របស់​ស្ថាប័ន​កីឡា​ធំ​បំផុត ONE Championship បានក្លាយ​ជាទី​​កន្លែង​ជំនួប​អ្នកលេង​ក្បាច់គុន​មួយ​ថៃ គុន​ខ្មែរ និង​ឃី​ក​បុក​សី​ង​មកពី​ជុំវិញ​ពិភពលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិន​ថា អ្នកមាន​ជំនាញ​ប្រដាល់​វ៉ៃ​ប្រដាល់សេរី​មួយ​ថៃ ប្រដាល់សេរី​គុន​ខ្មែរ ឬក៏​ឃី​ក​បុក​សី​ង​មកពី​ប្រទេស​ណា តំបន់​ណា​ទេ​គឺ​សុទ្ធតែ​អាច​ឡើង​ប្រកួត​បាន​នៅ ONE Super Series និង​សម្បូរ​ដៃគូ​ប្រកួត​ច្រើនណាស់​។ ទាំង​ការប្រកួត​លក្ខណៈ​មិត្តភាព និង​ខ្សែក្រវាត់​ពិភពលោក ហើយក៏​រកចំណូលបាន​ច្រើនសន្ធឹក​សន្ធាប់​។ ទន្ទឹម​ជាមួយគ្នានេះ កម្ពុជា​ក៏មាន​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​យូរលង់​ណាស់​មកហើយ​នៅលើ​ទឹកដី​នៃ​ប្រទេស​អច្ឆរិយៈ​។ ទោះជា​យ៉ាងណា សមត្ថភាព និង​ជំនាញ​ជាក​ត​ត្តា​ចាំបាច់​បំផុត មុនពេល​លេចមុខ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។

​អ្នកលេង​គុន​ខ្មែរ​ប្រកួត​ នៅ​ក្នុង​ស្រុក​ទាំង​ជាមួយ​មិត្ត​រួម​ជាតិ និង​ជាមួយ​កីឡាករ​បរទេស ឃើញថា មាន​លទ្ធផល​ល្អប្រសើរ​គួរ​ទី​គាប់ចិត្ត​។ ប៉ុន្តែ​នៅពេល​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ អ្នកលេង​គុន​ខ្មែរ​ នៅ​មានកម្រិត​ទាប​ជាងគេ​។ បើ​និយាយ​ពី​ចំណុចខ្សោយ​ខ្លាំង​បំផុត​របស់​អ្នកលេង​គុន​ខ្មែរ​ នៅលើ​ឆាក​អន្តរជាតិ​គឺ​ល្បឿន​វ៉ៃ​។ លោក ជា រិ​ទ្ធ គ្រូបង្ហាត់​ប្រដាល់​គុន​ខ្មែរ​ម្នាក់​បាន​និយាយថា ៖«​ចាំបាច់​ណាស់​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​វ៉ៃ​នៅ​លើ​សង្វៀន​។ យើង​វ៉ៃ​គុន​ខ្មែរ​ មាន​ទម្លាប់​យោល​រេ​រាំ​ទៅតាម​ចង្វាក់ភ្លេង ហើយ​ចេញ​អាវុធ​មួយៗ​។ ទម្លាប់​វ៉ៃ​យឹត​នេះ ​គឺ​ទៅ​មិន​រួច​ជាមួយ​កីឡាករ​បរទេស​ទេ​»​។ លោក​បញ្ជាក់ថា ៖«​យើង​មាន​កម្លាំង​ស៊ុ​ហ្វ​វ៉ៃ​ល្អ​ហើយ​។ យើង​មាន​អាវុធ​ធ្ងន់ៗ​ស្រាប់​ហើយ ដូចជា​ទាត់ និង​កណ្តាប់ដៃ​។ អីចឹង​កម្ពុជា​យើង​មាន​សក្តានុពល​ហើយ​»​។

​ជាក់ស្តែង អ្នកលេង​គុន​ខ្មែរ ឡៅ ចិ​ត្រា ដែលជា​កីឡាករ​លេចធ្លោ​ជាងគេ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម បាន​ប្រកួត​ជាមួយ​កីឡាករ​ថៃ Supperlek គឺមាន​ចលនា​វ៉ៃ​ខុសគ្នា​ឆ្ងាយ​ណាស់​។ កីឡាករ​ថៃ​ម្នាក់នេះ ​បាន​ប្រើ​ជើង​ទាត់​ផ្ទួនៗ លឿនៗ និង​ញាប់​ៗ ខណៈ​កីឡាករ​កម្ពុជា​ស្ទើរ​ចេញ​អាវុធ​មិន​រួច​។ យ៉ាងណា សុខ ធី ដែល​ជា​កីឡាករ​គុន​ខ្មែរ​កំពុង​ហាត់​នៅ​ប្រទេស​ថៃ​ បាន​ក្លាយជា​កីឡាករ​កម្ពុ​ជាទី​១​ ដែល​ទទួល​បាន​ជ័យជម្នះ​នៅ ONE Championship បន្ទាប់ពី​ឈ្នះ​កីឡាករ​ចិន ហើយ​កីឡាករ គង់ សំបូរ បាន​ក្លាយជា​កីឡាករ​កម្ពុ​ជាទី​១​ដែល​ប្រកួត​លក្ខណៈ​ឃី​ក​បុក​សី​ង​នៅ ONE តែ​ចាញ់​ពិន្ទុ​កីឡាករ​ចិន​។

​បន្ទាប់ពី​ទីផ្សារ​កីឡាប្រដាល់​ឃី​ក​បុក​សី​ង​ កំពុងមាន​តម្រូវការ​ទាំង​ការប្រកួត​លក្ខណៈ​តំបន់​ដូចជា​ស៊ី​ហ្គេម និង​អន្តរជាតិ​នៅ​សង្វៀន ONE កម្ពុជា​បានសម្រេច​បង្កើត​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​សី​ង​កម្ពុជា​ជា​ផ្លូវ​។ នាពេល​ខាងមុខនេះ សហព័ន្ធ​នឹង​រៀបចំ​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី​ឃី​ក​បុក​សី​ង និង​គ្រប់គ្រង​សម្រាប់​ការប្រកួត​លើ​ឆាក​អន្តរជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម