Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល B នៃពានខេមបូឌានលីគខាប់ ២០២៣

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​បាន​ចាប់ឆ្នោត​ចូល​ពូល B នៃ​ពានរង្វាន់​ខេម​បូឌាន​លីគ​ខាប់ រដូវ​កាល ២០២៣ ដែល​គ្រោង​ប្រកួត​នៅ​ខែក្រោយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះខ័ន​រាជ​ស្វាយរៀង ស្ថិតនៅ​ពូល B នេះ ដោយ​រួម​ពូល​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក ភ្នំពេញ​ក្រោន​, អង្គរ​ថា​យ​ហ្គឺ​រ​, ណាហ្គា​វើ​លដ៍​, នគរបាល​ជាតិ​, អាយ​អេស​អាយ​ដង្កោរ​សែន​ជ័យ និង​សូល​ទី​ឡូ​អង្គរ។

ដោយឡែក​ពូល A រួមមាន បឹងកេត​, វិសាខា​, គីរីវង់​សុខ​សែន​ជ័យ​, ទ័ព​, អគ្គិសនី​កម្ពុជា​, កោះកុង និង​ព្រៃវែង។

ការ​ប្រកួត​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ រហូតដល់​ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ ២០២៣ ដោយ​វគ្គ​ជម្រុះ​ក្នុង​ពូល នឹង​មាន ៦ ប្រកួត ធ្វើឡើង​តែមួយ​ជើង​ប៉ុណ្ណោះ។ ហើយ​ក្រុម​លេខ ១ និង​លេខ ២ ទើប​បាន​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​វគ្គ​នេះ​មាន​ការ​ប្រកួត​ចំនួន ២ ជើង​វិញ (​ក្នុង​ដី និង​ក្រៅ​ដី​) រហូត​ដល់​រក​ក្រុម​ឈ្នះ​ដែល​ប្រកួត​នៅ​ថ្ងៃ​ទី ០៥ ខែ​មិថុនា ឆ្នាំ ២០២៣។

គួរ​រំលឹក​ថា ពាន​ខេម​បូឌាន​លីគ​ខាប់ រដូវ​កាល ២០២២ កន្លងទៅ ជើងឯក​គឺ​បាន​ទៅ​ក្លិប​ភ្នំពេញ​ក្រោ​ន ស្រប​ពេល​វិសាខា ទទួល​បាន​ជើងឯក​រង៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម