Connect with us

កីឡា

សម្ដេចពិជ័យសេនា ទៀ បាញ់ ៖ សុបិន​៦៤​ឆ្នាំ​របស់​កម្ពុជា នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដ៏​អស្ចារ្យ​នឹង​ក្លាយជា​ការពិត​

បានផុស

នៅ

​ថ្ងៃនេះ ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា ក្នុង​ការ​ប្រកាស​ពេលវេលា​សេស សល់​តែ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ជា​សុបិន​៦៤​ឆ្នាំ​របស់​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត កីឡា​ស៊ី​ហ្គេម ដែលជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នឹង​ក្លាយជា​ការពិត សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​» ទាំងនេះ​គឺជា​ប្រសាសន៍​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អា​គ្នេ​យ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​ឱកាស​ពិធី​រាប់​ថយក្រោយ​១០០​ថ្ងៃ​នៅ​រាត្រី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ គូស​បញ្ជាក់​ថា ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ សម្តេច​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ពិធី​រាប់​ថយក្រោយ​១០០​ថ្ងៃ ឆ្ពោះ​ទៅ​រៀបចំ​ការ ប្រកួត​កីឡា SEA Games-ASEAN Para Games 2023 ដែល​នឹង​មកដល់​ឆាប់ៗ​ខាងមុខនេះ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់​បន្ថែមថា «​ឆ្លៀត​យក​ឱកាស​ដ៏​មានតម្លៃ​នេះ ខ្ញុំ​សូម​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​តែងតែ​ផ្ដល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​វេទិកា​នានា ជុំវិញ​ការត្រៀម​រៀបចំ​ការប្រកួត​នេះ ពិសេស ក្នុង​ថ្ងៃ​រាប់​ថយក្រោយ​១០០​ថ្ងៃ​នាពេលនេះ ស្នើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​យុទ្ធនាការ​នេះ​ឱ្យបាន​ផុលផុស ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ឱ្យខិត​ខំ​ហ្វឹកហាត់​ដើម្បី​ទទួលបាន​មេដាយ​ច្រើន​ក្នុងការ ប្រកួត​នា​ពេ​លខាង​មុខ និង​រួមគ្នា​រៀបចំ​ការប្រកួត​កីឡា SEA Games-ASEAN Para Games ឱ្យ​ទទួលបាន​ជោគជ័យ​»​​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍​ទៀត​ថា «​កម្ពុជា​បាន​រង់ចាំ​រយៈពេល ៦៤​ឆ្នាំ ទើបបាន​សម្រេចចិត្ត​យក​ឆ្នាំ​២០២៣ ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា SEA Games-ASEAN Para Games ។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​តែងតែ​ឈរលើ​ជំហរ​យ៉ាង​មុតមាំ​លើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ សន្តិ​សហ​វិជ្ជមាន ស្មើមុខស្មើមាត់ និង​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សុ​ឆន្ទៈ​រួម ដើម្បី​កសាង​ជោគវាសនា​រួម គឺ​សុខសន្តិភាព និង​ការ អភិវឌ្ឍ​ក្នុង​តំបន់​»​។

ជាក់ស្តែង ដើម្បី​ធានា​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games-ASEAN Para Games 2023 ឱ្យ​ទទួលបាន​ជោគជ័យ និង​បន្សល់​កេរ្តិ៍ឈ្មោះ​ល្អ​ដល់​កម្ពុជា​ជា​ម្ចាស់ផ្ទះ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​រាជធានី ខេត្ត ពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ​បាន​ផ្ដុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ប្តេជ្ញាចិត្ត​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ស្ដង់ដារ​កីឡា​អន្តរជាតិ​។

សម្តេច​ពិជ័យ​សេនា ​ក៏បាន​ថ្លែងអំណរគុណ​ជាថ្មី​ម្តង​ទៀត​ដល់​ប្រតិភូ នាយ​បេសកកម្ម​គ្រប់​ប្រទេស ដែល បានមក​ផ្ដល់​កិត្តិយស​ធ្វើជា​សាក្សី និង​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក​នូវ​ការខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព ការងារ​របស់​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។ «​សូម​ពាំនាំ​អ្វីៗ​ដែល​កម្ពុជា​បានបង្ហាញ​ក្នុង​ពេលនេះ និង​ទៅ​១០០​ថ្ងៃ​ទៀត ពិតជា​បញ្ជាក់ថា “​កម្ពុជា​ត្រៀមខ្លួន​រួចរាល់​។ ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា SEA Games លើក​ទី​៣២ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា ASEAN Para Games លើក​ទី​១២ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣»៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម