Connect with us

កីឡា

ប្រដាល់​​សកល​​កម្ពុជា​​ឈ្នះ​​មេដាយ​​កម្រិត​​អាស៊ី​២​គ្រឿង​ជា​សមិទ្ធផល​ថ្មី​​

បានផុស

នៅ

កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាបាន​ឈ្នះ​មេដាយ​២​គ្រឿង​ពី​ការ​ប្រកួត​កម្រិត​អាស៊ី ជើងឯកអាស៊ីអាយុក្រោម ២២ឆ្នាំ (ASBC Asian U22 Boxing Championship) នៅប្រទេសថៃ​ដែល​​បាន​ក្លាយ​ជា​ប្រវត្តិ​ថ្មី​សម្រាប់​កីឡា​ប្រដាល់​សកល​កម្ពុជា។

កីឡាករ រ៉ាចាពៅ (អាវ​ក្រហម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដាយ​ទាំង​ពីរ​គ្រឿង​នោះ​គឺ​កីឡាករទម្ងន់ធ្ងន់ជាកូនខ្មែរ-អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា ទទួល​បាន​មេដាយ​ប្រាក់ បន្ទាប់​ពី​ប្រកួត​ចាញ់​កៅឡាករ អ៊ូសបេគីស្ថាន វគ្គ​ផ្តាច់​ព្រ័ត្រ​ទម្ងន់​៩២​គីឡូ​ក្រាម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា។ ជា​មួយ​គ្នា​នេះ កីឡាករ​ ពេញ វ៉ាន់ថង ទទួល​បាន​មេដាយ​សំរឹទ្ធ។

កីឡាករ រ៉ាចាពៅ បាន​មេដាយ​​ប្រាក់

នេះ​ជា​មេដាយ​កម្រិត​អាស៊ី​ជា​លើក​ដំបូង​សម្រាប់​កីឡា​ប្រដាល់​សកល​កម្ពុជា បន្ទាប់​ពី​កន្លង​មក​មិន​ធ្លាប់​បាន​ឈ្នះ​មេដាយ​មេដាយ​កម្រិត​អាស៊ី​នេះ​ឡើយ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ថា ជោគជ័យរបស់កីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗបែបនេះជាសញ្ញាមួយដ៏ល្អ និងជាការបង្ហាញថា ជាការត្រៀមខ្លួនបានរួចរាល់សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ទាំងនេះជាទិសដៅដែលសហព័ន្ធបានកំណត់ និងបានខិតខំប្រឹងប្រែងតាំងពីយូរណាស់មកហើយ៕

កីឡាករ ពេញ​ វ៉ាន់ថង បាន​មេដាយ​សំរឹទ្ធ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម