Connect with us

កីឡា

ស្ថាបនិក​​សហព័ន្ធ​គុន​ខ្មែរ​នៅ​រុស្ស៊ី​ប្រាប់​ថា គុន​ខ្មែរ​កំពុងរីក​ចម្រើន​ខ្លាំង​នៅ​រុស្ស៊ី

បានផុស

នៅ

អ្នក​គាំទ្រ​​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​នា​ប៉ុន្មាន​ថ្ងៃចុង​ក្រោយ​នេះ​បាន​ចាប់​អារម្មណ៍​នឹង​កីឡា​ប្រដាល់​គុន​ខ្មែរ​​ដែល​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ពី​គម្រោង​​​​រៀបចំ​​ការ​ប្រកួត​នៅ​ប្រទេស​រុស្ស៊ី​នា​ខែ​កុម្ភៈ​ខាង​មុខ ស្រប​ពេល​​កីឡា​ប្រដាល់​«គុន​ខ្មែរ»​ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Oleg Kudrinsky នាយក និង​ស្ថាបនិក​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់«កម្ពុជា​ថ្មី»​ថា ពិត​ណាស់ សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​​ប្រចាំ​ប្រទេស​រុស្ស៊ី​មនឹង​រៀបចំ​ការ​ប្រកួត​ជើង​ឯក​គុន​ខ្មែរ Kun Khmer Cup ​នៅ​រុស្ស៊ី​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣​ខាង​មុខ​នេះ​នៅ​​សង្វៀន ONE X ONE Fighting Arena។

លោក​បាន​បន្ត​ឲ្យ​​ដឹង​ថា ៖«ការ​ប្រកួត​នេះ​មាន​​កីឡាករ កីឡាការិនី​ជាង​២០០​នាក់​មក​ពី​តំបន់ និង​ទី​ក្រុង​ផ្សេង​ៗ​នៅ​ប្រទេស​រុស្ស៊ី​​ចូល​រួម​ប្រកួត។ សម្រាប់​កីឡាករ​ កីឡាការិនី​ឆ្នើម​ៗ​បំផុត​នឹង​ចូល​រួម​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ និង​កម្រិត​អាជីព។ និយាយ​ទៅ​គុន​ខ្មែរ​នៅ​ប្រទេស​រុស្ស៊ី​បាន​កំពុង​រីក​ចម្រើន​ខ្លាំង​ក្នុង​រយៈ​ពេល​​ជាង​៥​ឆ្នាំ​កន្លង​ទៅ ដោយ​មាន​​ក្លឹប​តាម​តំបន់​ និង​ទី​ក្រុង​ជា​​​ច្រើន​បាន​ចូល​ជា​សមាជិក​សហព័ន្ធ ​ដើម្បី​ក្លាយ​ជា​​គ្រួសារ​កីឡា​គុន​ខ្មែរ»។

លោក​បាន​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​រុស្ស៊ី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៨ ដោយ​មាន​លោក Pavel Arais ជា​ប្រធាន ​ខ្លួន​លោក​ផ្ទាល់​ជា​នាយក និង​ជា​ស្ថាបនិក និង​​លោក Sergey Babayan ជា​អនុប្រធាន ព្រម​ទាំង​មាន​ក្លឹប​ជា​ច្រើន​ជា​សមាជិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម