Connect with us

កីឡា

អ្នកចាត់ការទូទៅរបស់ Al Nassr សារភាពថា Cristiano Ronaldo នឹងត្រលប់ទៅអឺរ៉ុបវិញ

បានផុស

នៅ

អ្នក​ចាត់ការ​ក្លិប Al Nassr លោក Rudi Garcia បាន​សារភាព​ថា Cristiano Ronaldo នឹង​ចាកចេញ​ពី​ក្លិប ដើម្បី​ទៅ​បញ្ចប់​អាជីព​បាល់ទាត់​របស់​គេ​នៅ​អឺរ៉ុប​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ ៣៨ ឆ្នាំ​រូបនេះ ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ Manchester United ក្នុង​ខែ​វិច្ឆិកា បន្ទាប់ពី​គេ​បាន​ផ្តល់​បទសម្ភាសន៍​ដ៏​ចម្រូងចម្រាស​មួយ​ទៅកាន់ លោក Piers Morgan ក្នុង​នោះ​គេ​បាន​រិះគន់​ការ​សម្របសម្រួល​របស់​ក្លិប ហើយ​និយាយ​ថា ខ្វះ​ការ​គោរព​ចំពោះ Erik ten Hag។

Ronaldo បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បំបែក​កំណត់ត្រា​មួយ​ជាមួយ​ក្លិប​អា​រ៉ា​ប៊ី​សា​អូឌីត Al Nassr ដែល​មើល​ឃើញ​ថា ខ្សែប្រយុទ្ធ​រូប​នេះ រក​បាន ១៧៥ លាន​ផោន ក្នុង​មួយ​ឆ្នាំ។

កិច្ចព្រមព្រៀង​រយៈពេល ២ ឆ្នាំ នឹង​ធ្វើ​ឲ្យ Ronaldo ឈាន​ចូល​ថ្ងៃ​ខួបកំណើត​គម្រប់ ៤០ ឆ្នាំ ប្រសិន​បើ​គេ​នៅតែ​បន្ត​ប្រកប​អាជីព​ក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ពិតជា​មាន​ការ​ខ្វះខាត​ក្នុង​ការ​មាន​សំណើ​ពី​ក្លិប​ផ្សេងទៀត​មុន​ពេល​សម្រេច​ចូលរួម​ជាមួយ​ក្លិប​នេះ។

ប៉ុន្តែ​អតីត​គ្រូ​បង្វឹក Roma លោក Garcia ដែល​បច្ចុប្បន្ន​គ្រប់គ្រង Ronaldo នៅ Riyadh និយាយ​ថា Ronaldo នឹង​ត្រលប់​ទៅ​អឺរ៉ុប​វិញ​មុន​ពេល​ចូលនិវត្តន៍។

Garcia បាន​និយាយ​ថា “Cristiano Ronaldo គឺជា​ការ​បន្ថែម​វិជ្ជមាន​មួយ ខណៈ​គាត់​ជួយ​បំបែក​ខ្សែ​ការពារ។ គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភពលោក។ គាត់​នឹង​មិន​បញ្ចប់​អាជីព​របស់​គាត់​នៅ Al Nassr ទេ គាត់​នឹង​ត្រលប់​ទៅ​អឺរ៉ុប​វិញ”។

Ronaldo មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅឡើយ​ទេ​ក្នុង​ការ​បង្ហាញខ្លួន ២ លើក សម្រាប់​ក្លិប ហើយ​ពួកគេ​ត្រូវ​បាន​ទម្លាក់​ចេញពី​ពាន​កម្រិត​ខាប់ (Super Cup) ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​គូប្រជែង Al Ittihad កាលពី​សប្ដាហ៍​មុន។

លោក Garcia ក៏បាន​និយាយ​ថា មិត្ត​រួម​ក្រុម​ថ្មី​របស់ Ronaldo មិន​គួរ​មាន​ការ​ព្រួយបារម្ភ​លើ​ការ​បញ្ជូន​បាល់​ឲ្យ​គាត់​ឡើយ ហើយ​វា​ជា​ការ​សំខាន់​ដែល​មិន​ត្រូវ​មើលងាយ​គាត់។

Garcia និយាយ​ថា “Ronaldo បាន​ខកខាន​ឱកាស​រក​គ្រាប់​បាល់ ដែល​នឹង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រែប្រួល​នៅ​ក្នុង​តង់​ទី​មួយ ប៉ុន្តែ​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ Al Ittihad។ ពួកគេ​ល្អ​ជាង​យើង​រហូត​ដល់ពេល​សម្រាក។ ដូច្នេះ​យើង​បាន​ប្រតិកម្ម ប៉ុន្តែ​យើង​មិន​អាច​ងាក​ក្រោយ​ទៀត​ទេ។ យើង​បាន​ចាញ់​ពាន Super Cup ប៉ុន្តែ​យើង​នៅតែ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ជើងឯក”។

លោក​បន្ថែម​ទៀត​ថា “​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​កីឡាករ​លេង​ជា​ធម្មតា ហើយ​កុំ​ព្យាយាម​ផ្ដល់​បាល់​ឲ្យ Cristiano ជានិច្ច។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ពួកគេ​ត្រូវតែ​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​នៅ​លើ​ទីលាន។ ជាក់ស្ដែង ពេល Cristiano ឬ Talisca នៅ​ម្នាក់ឯង ហើយ​សុំ​បាល់ យើង​ត្រូវ​ផ្ដល់​បាល់​ឲ្យ​ពួកគេ”៕

ប្រភព ៖ Metro.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទីutes មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា២ ម៉ោង មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

សន្តិសុខសង្គម២៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម