កីឡា
បាល់ទាត់នារីហ្វីលីពីន ចង់ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ នៅកម្ពុជា មុនត្រៀម FIFA Women’s World Cup
ក្រុមបាល់ទាត់ជម្រើសជាតិនារីហ្វីលីពីន កំពុងសម្លឹងមើលការប្រើប្រាស់ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ ២០២៣ នៅកម្ពុជា ក្នុងខែឧសភានេះ ជាមួយការឈ្នះមេដាយមាស ដើម្បីជាការបោះជំហានត្រៀម មុនយុទ្ធនាការ FIFA World Cup ជាប្រវត្តិសាស្ត្ររបស់ខ្លួន។

នៅឯវេទិកាសមាគមអ្នកសរសេរកីឡាហ្វីលីពីន (PSA) ថ្ងៃអង្គារ ទី ២៤ ខែមករា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) លោក Ed Gastanes បានសង្កត់ធ្ងន់ថា គ្រប់មធ្យោបាយដែលអាចធ្វើទៅបានកំពុងត្រូវបានរុករកជាមួយក្រុមហ្វីលីពីន ដើម្បីផ្ដល់ឲ្យប្រទេសនូវការប្រឹងប្រែងដ៏ល្អបំផុតរបស់ខ្លួននៅប្រតិទិនឆ្នាំដែលត្រូវប្រជែងយកមេដាយ។

លោកបានបន្តថា ៖ «យើងមានឱកាសពិតប្រាកដក្នុងពេលនេះសម្រាប់ក្រុមបាល់ទាត់នារីជម្រើសជាតិរបស់យើងក្នុងស៊ីហ្គេម ដើម្បីជាការត្រៀមខ្លួន ការប្ដេជ្ញាចិត្ត ជាមួយក្រុមគ្រូបង្វឹកដែលពោរពេញដោយសមត្ថភាព»។
«បន្ទាប់ពីហ្វីលីពីនដណ្ដើមបានពានរង្វាន់នារីប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Women’s Championship) កាលពីឆ្នាំមុន ពួកគេពិតជាទន្ទឹងរង់ចាំការដណ្ដើមបានមេដាយដទៃទៀត បើមិនបានមេដាយមាសក៏ដោយ»។
ជាមួយនឹងហ្វីលីពីនដែលក្រុមបាល់ទាត់នារីរបស់ខ្លួនមិនទាន់ខ្លាំងបំផុតនៅឡើយនោះ សហព័ន្ធ នឹងមិនចំណាយលើការបង្កើតការប្រកួតត្រៀមឡើយ ខណៈលោក Gastanes បានប្រកាសការប្រកួតអន្តរជាតិមួយចំនួនដែលនឹងមានសម្រាប់ឆ្នាំនេះ។
ទាំងនេះរួមមាន ការប្រកួត Pinatar Cup នៅទីក្រុង Murcia ប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកុម្ភៈ ដែលប្រទេសហ្វីលីពីន (ចំណាត់ថ្នាក់ពិភពលោក លេខ ៥៣) នឹងត្រូវប្រកួតជាមួយក្រុមមហាអំណាចអឺរ៉ុប ដូចជា វែលស៍ (ចំណាត់ថ្នាក់ពិភពលោក លេខ ១៦) ស្កុតឡែន (ចំណាត់ពិភពលោក លេខ ២១) និងអ៊ីស្លង់ (ចំណាត់ថ្នាក់ពិភពលោក លេខ ២៥)។ ក្រោយមកនៅថ្ងៃទី ០៣ ដល់ថ្ងៃទី ១១ ខែមេសា ហ្វីលីពីន នឹងត្រូវជួបជាមួយប៉ាគីស្ថាន តាជីគីស្ថាន និងហុងកុង ក្នុងជុំទី ១ នៃការប្រកួតជម្រុះព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ ២០២៤ ដែលនឹងអាចផ្ដល់ឲ្យហ្វីលីពីន នូវការប្រកួតប្រជែងកាន់តែធំជាងមុនដើម្បីបង្ហាញពីភាពប្រសើរឡើងរបស់ពួកគេ។
បន្ទាប់មកទើបគេត្រៀមចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ១៧ ខែឧសភា មុននឹងបន្តដំណើរទៅប្រកួតជាប្រវត្តិសាស្ត្រ ក្នុងពានរង្វាន់បាល់ទាត់នារីពិភពលោក (FIFA Women’s World Cup 2023) ដែលគ្រោងធ្វើនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅ ២ ខែបន្ទាប់។
ស៊ីហ្គេម លើកចុងក្រោយ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម ក្រុមនារីហ្វីលីពីន បានត្រឹមមេដាយសំរឹទ្ធ ក្រោយបរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុមនារីថៃ ៣-០។ ពួកគេបានយកឈ្នះមីយ៉ាន់ម៉ា ក្នុងវគ្គដណ្ដើមមេដាយសំរឹទ្ធ ក្នុងលទ្ធផល ១-២៕
ប្រភព ៖ Rappler
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់