Connect with us

កីឡា

ក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ ក្នុងការប្រកួតកីឡាចំបាប់ជើងឯកជាតិ ជាផ្លូវឆ្ពោះទៅស៊ីហ្គេម

បានផុស

នៅ

ព្រឹត្តិការណ៍​ប្រកួត​កីឡា​ចំបាប់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ ២០២២ បាន​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី ២៩ ខែ​មករា​នេះ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៥ ថ្ងៃ នៅ​សាល​ដំបូល​ទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ការ​ប្រកួត​នេះ មាន​ប្រតិភូ និង​កីឡាករ កីឡា​ការិនី​ចូលរួម​សរុប ៩៦ នាក់ មកពី ១០ សមាគម​/ក្លិប និង​ក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​លទ្ធផល​បច្ចេកទេស នៃ​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ២០២២ វិញ គឺ​ក្រសួង​មហាផ្ទៃ ដែល​បាន​បញ្ជូន​អត្តពលិក​ចូលរួម​ច្រើន​ជាង​គេ​នោះ បាន​ឈ្នះ​មេដាយ​សរុប ២២ គ្រឿង រួម​មាន​មេដាយ​មាស ៨ ប្រាក់ ៩ និង​សំរឹទ្ធ ៥ ដើម្បី​ឈរ​នៅ​លេខ ១ ហើយ​តាម​ពីក្រោយ​ដោយ ក្រសួង​ការពារ​ជាតិ ដែល​ឈ្នះ​បាន​មេដាយ​មាស ៣ ប្រាក់ ៣ និង​សំរឹទ្ធ ៣។ ចំណែក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​លេខ ៣ ឈ្នះ​មេដាយ​មាស ២ និង​សំរឹទ្ធ ២ រីឯ​ក្លិប​យាង​ព្រីង​មាន​រឹទ្ធ​ខេត្ត​កំពង់ឆ្នាំង ឈរ​លេខ ៤ ឈ្នះ​មេដាយ​មាស ២ សំរឹទ្ធ ១ និង​សមាគម​កីឡា​ចំបាប់​ខេត្ត​ពោធិ៍សាត់ ឈ្នះ​មេដាយ​មាស ១ និង​សំរឹទ្ធ ៧ ឈរ​លេខ ៥។

ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត លោក ខេ​ស៊ី បា​ណេ​ត អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ចាត់​ទុក​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ២០២២ គឺជា​ជំហាន​ថ្មី​មួយទៀត នៃ​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី ៣២ នៅ​កម្ពុជា នា​ខែ​ឧសភា ឆ្នាំ ២០២៣ ខាងមុខ។

លោក ខេ​ស៊ី បា​ណេ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​រៀបចំ​របស់​គណៈកម្មការ និង​មន្ត្រី​បច្ចេកទេស ពិសេស​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡា​ការិនី ដែល​ជំរុញ​ឲ្យ​ការ​ប្រកួត​នេះ បញ្ចប់​ដោយ​ជោគជ័យ និង​ជា​សញ្ញាណ​មួយ​ដ៏​ល្អ សម្រាប់​ការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ ២០២៣ បន្ទាប់ពី​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ទទួល​បទពិសោធន៍​ល្អៗ​ជាច្រើន ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ កាលពី​ថ្មីៗ​នេះ។

លោក​បាន​បញ្ជាក់​ថា ៖ «ការ​ចូលរួម​ប្រកួត​នេះ គឺជា​ជំហាន​បន្ត សម្រាប់​ការ​បង្ហាញ​សមត្ថភាព​របស់​កីឡាករ កីឡា​ការិនី ព្រមទាំង​ពង្រឹង​ជំនាញ និង​បច្ចេកទេស ទាំង​កីឡាករ កីឡា​ការិនី និង​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម។ ការ​ប្រកួត​ជើងឯក​ទូទាំង​ប្រទេស​នេះ គឺជា​ជំហាន​ថ្មី​មួយ​ដ៏​សំខាន់ ដើម្បី​ត្រៀម​បេសកកម្ម​ចំពោះ​មុខ គឺ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី ៣២ នា​ខែ​ឧសភា»៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម