កីឡា
មូលហេតុសំខាន់ដែល កែវ រំចង់ មិនជាប់ជម្រើសជាតិស៊ីហ្គេមឆ្នាំ២០២៣
ក្រោយពីអ្នកប្រដាល់ចាស់វស្សា កែវ រំចង់ បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការមិនជាប់ជម្រើសជាតិស៊ីហ្គេម ២០២៣ ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកសីង (Kickboxing) បានចេញមកបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់ៗហើយ។
លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បានពន្យល់ប្រាប់ថា កែវ រំចង់ មិនជាប់ក្នុងក្រុមជម្រើសជាតិឃីកបុកស៊ីង គឺដោយសារសហព័ន្ធអន្តរជាតិ បានដកចេញ ៤ប្រភេទទម្ងន់ រួមមាន៖ ទម្ងន់ ៤៥គីឡូក្រាម, ៤៨គីឡូក្រាម, ៧៥គីឡូក្រាម និង៨១គីឡូក្រាម ក្នុងចំណោម១៧ប្រភេទទម្ងន់ ដែលកម្ពុជាបានដាក់បញ្ចូល ដែលក្នុងនោះក៏មានប្រភេទទម្ងន់របស់កែវ រំចង់ផងដែរ (៨១គីឡូក្រាម)។

លោកបញ្ជាក់ថា ដំបូងឡើយ សហព័ន្ធកីឡាឃីកបុកសីង បានដាក់ប្រភេទទម្ងន់ ៨១គីឡូក្រាម, ៧៥គីឡូក្រាម, ៧១គីឡូក្រាម, ៦៧គីឡូក្រាម, ៦៣,៥គីឡូក្រាម, ៦០គីឡូក្រាម, ៥៧គីឡូក្រាម, ៥៤គីឡូក្រាម, ៥១គីឡូក្រាម, ៤៨គីឡូក្រាម និង៤៥គីឡូក្រាម ទៅក្នុងសៀវភៅបច្ចេកទេស ប្រគល់ទៅបណ្តាប្រទេសដែលចូលរួមស៊ីហ្កេមនៅកម្ពុជា ឲ្យបញ្ចូនកីឡាករមកចូលរួម។ “យើងដាក់ទៅរយៈពេល៣ខែ ស្រាប់តែសហព័ន្ធអន្តរជាតិប្រាប់វិញថា នៅលើឆាកអន្តរជាតិ ទម្ងន់៨១ មិនមាននោះទេ បូករួមទាំង៣ប្រភេទទម្ងន់ទៀត ទាំងដែលកម្ពុជាម្ចាស់ផ្ទះបានរៀបយុទ្ធសាស្រ្ដហើយស្រេច ដើម្បីទទួលបានជោគជ័យ”។ លោក ហេង សុឃន បញ្ជាក់បន្ថែម។

ក្រៅពីមូលហេតុដកប្រភេទទម្ងន់ លោកក៏បានសង្កត់ធ្ងន់ដល់មហាជនកុំឲ្យមានការយល់ច្រឡំផងដែរថា “សហព័ន្ធគឺសើរើជ្រើសយកកីឡាករដែលមានសមត្ថភាពពិតប្រាកដ គោរពវិន័យ តាមការជ្រើសរើសរបស់គណៈកម្មការ ទៅតាមលក្ខណៈបច្ចេកទេស យកមកធ្វើការហ្វឹកហាត់ មិនមែនចេះតែរើសយកមកដាក់នោះទេ។ បើនិយាយពីកីឡាករជម្រើសជាតិវិញមិនមែនចេះតែរើសយកមកដាក់នោះទេ គឺបានប្រមួលផ្តុំរយៈពេល៣ឆ្នាំរួចមកហើយ ចំណាយថវិកាជាតិច្រើនណាស់” ។
ប្រធានសហព័ន្ធដដែលរំលឹកថា ស្របពេលដែលព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ កាន់តែខិតជិតមកដល់ សហព័ន្ធកីឡាឃីកបុកស៊ីង បានកោះហៅកីឡាករ កែវ រំចង់ មកចូលជាមួយក្រុមជម្រើសជាតិ អំឡុងពេលកីឡាកររូបនេះចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាជាតិលើកទី៣ ដោយឲ្យរូបគេប្រកួតលើប្រភេទទម្ងន់ ៨១គីឡូក្រាម។ ប៉ុន្តែក្រោយមកទៀត ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងគ្រប់ប្រទេសទាំងអស់ បានបើកកិច្ចប្រជុំរួមគ្នាបញ្ជាក់ថា ៤ប្រភេទទម្ងន់ដែលកម្ពុជាដាក់មកជាមួយ ១៣ប្រភេទទម្ងន់នោះ គឺមិនមានកីឡាករចូលរួមប្រកួតនោះទេ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រភេទទម្ងន់ជាច្រើនដែលកម្ពុជាត្រៀមប្រកួត ក្នុងនោះក៏មានកីឡាករ កែវ រំចង់ ផងដែរ។

ក្រោយមកកម្ពុជាបន្តចចាររយៈពេលមួយខែទៀត ប៉ុន្តែមិនត្រូវបានដាក់បញ្ជូលដដែល គឺមានតែ២ប្រទេសប៉ុណ្ណោះ ដែលមានប្រភេទទម្ងន់នោះ ដូច្នេះបើប្រកួតគឺខុសនឹងធម្មនុញ្ញកីឡាស៊ីហ្គេម។ យ៉ាងណាក៍ដោយ កម្ពុជានៅមិនទាន់លុបចោល ពោលគឺព្យាយាមឲ្យអស់លទ្ធភាព ទើបសម្រេចលុបចេញជាផ្លូវការមួយខែចុងក្រោយនេះ ចេញពីសៀវភៅការប្រកួតតែម្តង ។
ក្នងនាមអ្នកប្រដាល់ជើងចាស់ កែវ រំចង់ នៅតែចង់ចូលរួមប្រកួតដើម្បីជាតិមាតុភូមិក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងនេះ បើទោះជាមិនមានទម្ងន់ដែលខ្លួនត្រូវប្រកួត ដោយសុខចិត្តសម្រកមកទម្ងន់ដែលគណៈកម្មាការសម្រេចផ្លូវការ។ ពាក់ព័ន្ធជាមួយបញ្ហានេះ លោក ហេង សុឃន មានការព្រួយបារម្មណ៍ បើទោះជារូបគេសម្រកគីឡូបានមែន ប៉ុន្តែអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគឺប៉ះពាល់ទៅដល់ប្រភេទទម្ងន់របស់កីឡាករជម្រើសជាតិផ្សេងទៀត ដែលបានហ្វឹកហាត់ជាយូរមកហើយ ។

លោក ហេង សុឃន បានលើកឡើងជុំវិញ ការបង្ហោះសារអាក់អន់ចិត្តលើបណ្តាញសង្គមរបស់កីឡាករជើងចាស់ កែវ រំចង់ គឺមកពីអារម្មណ៍គាត់នោះទេ គឺគាត់ចង់ប្រកួត ប៉ុន្តែគាត់អត់ដឹងពីបចេ្ចកទេសកីឡាករជម្រើសជាតិ។ លោកថា “ប្អូន គីឡូធ្ងន់ហើយមិនអាចប្រកួតបានទេ ដោយសារមិនមានប្រទេសផ្សេងមានប្រភេទគីឡូនេះ ទាល់តែស្គាល់ពីធម្មនុញ្ញកីឡា។ ប្អូនជាអ្នកកីឡាល្បី បើចង់ចូលរួមចំណែកជាមួយសហព័ន្ធ អាចធ្វើចៅក្រមក៏បានរួមចំណែក ហើយកុំគិតពីលុយ ថាមេដាយមាសបានលុយ បានអី យើងអត់មានគុណផលទេ។ ដោយសារអី អ្នកកីឡាគេមិនមែនទើបតែប្រមូលផ្តុំ ៣ខែទេ គេប្រមូល៤ ទៅ៥ ឆ្នាំមុន ដូច្នេះប្អូនអាចរួមចំណែកតាមរយៈអ្វីដែលបានជំរាបជូនខាងលើ។
គួរបញ្ជាក់ផងដែរថា សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីង បានពន្យល់បកស្រាយនេះ នៅក្នុងសន្និសិទ្ធសារព័ត៌មាន កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រោយពីមានការសម្តែងការមិនពេញចិត្តពី កីឡាករ កែវ រំចង់ ដោយខ្លួនមិនបានចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
អត្ថបទ៖ Sok Leak

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ