កីឡា
ស្ថាបនិកគុនខ្មែរនៅរុស្ស៊ី លោក Oleg ជាម្ចាស់ខ្សែក្រវាត់ច្រើនគ្រឿង ប្រឡូកប្រដាល់៤០ឆ្នាំ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ីបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មស្ទើរទូទាំងប្រទេសរុស្ស៊ី បន្ទាប់ពីត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ២០១៨ និងបានក្លាយជាសមាជិកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ីត្រូវបានផ្តួចផ្តើម និងបង្កើតឡើងជាផ្លូវការដោយលោក Oleg Kudrinsky ដែលសព្វថ្ងៃមានតួនាទីជានាយក និងជាស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី។
លោក Oleg Kudrinsky មានបទពិសោធជាច្រើនក្នុងអាជីពប្រដាល់ដែលបានចូលហ្វឹកហាត់ និងប្រឡូកតាំងពីអាយុប្រហែល១៥ឆ្នាំ។ លោកបានរៀបរាប់ថា ក្រៅពីជាស្ថាបនិក និងនាយកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ លោកក៏ជានាយកសង្វៀនប្រដាល់អន្តរជាតិ International Fighting Organization ដែលហៅកាត់”ONE X ONE”ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៤។ ជាមួយគ្នានេះ លោកក៏ជាទីប្រឹក្សាកិត្តិយស និងជាស្ថាបនិកម្នាក់ដែលរួមគ្នាបង្កើតសហព័ន្ធកីឡាប្រដាល់មួយថៃនៅប្រទេសរុស្ស៊ីតាំងពីឆ្នាំ១៩៩២។

បើនិយាយពីអាជីពប្រដាល់វិញ លោកបានឆ្លងកាត់លើសង្វៀនរយៈពេលប្រមាណ៤០ឆ្នាំមកហើយមុនពេលក្លាយជាគ្រូបង្វឹក និងជាថ្នាក់ដឹកនាំសហព័ន្ធម្នាក់។ បុរសវ័យ៥៦ឆ្នាំរូបនេះបានប្រាប់«កម្ពុជាថ្មី»ថា លោកបានឈ្នះខ្សែក្រវាត់ជាច្រើនទាំងថ្នាក់ជាតិរុស្ស៊ី អាស៊ី អឺរ៉ុប និងពិភពលោក។ ក្នុងនោះលោកបានឈ្នះជើងឯកឃីកបុកស៊ីងសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត (USSR) នៅឆ្នាំ១៩៩០, ឈ្នះជើងឯកឃីកបុកស៊ីងរុស្ស៊ី ឆ្នាំ១៩៩២, ឈ្នះជើងឯកមួយថៃអាស៊ី ឆ្នាំ១៩៩៧, ឈ្នះជើងឯកពិភពលោកឆ្នាំ១៩៩៩, ឈ្នះជើងឯកមួយថៃអឺរ៉ុប ឆ្នាំ២០០១ ព្រមទាំងពានរង្វាន់ និងជើងឯកផ្សេងៗជាច្រើនទៀត។

ជុំវិញការបង្កើតសហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំប្រទេសរុស្ស៊ី លោក Oleg Kudrinsky បានប្រាប់ថា ៖«ការបង្កើតឡើងនេះគឺដើម្បីជួយគាំទ្រ និងផ្សព្វផ្សាយកីឡាប្រដាល់គុនខ្មែរ អត្តពលិកគុនខ្មែរ និងប្រទេសកម្ពុជា។ យើងគោរព និងឲ្យតម្លៃដល់ក្បាច់គុនទាំងអស់ដែលមាននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា គុនខ្មែរ មួយថៃ ឡេតឺវី មួយឡាវ ជាដើម។ កីឡាប្រដាល់គុនខ្មែរជាកេរ្តិ៍មរតករបស់កម្ពុជា និងពិភពលោកទាំងមូល ដែលជាត្បូងពេជ្រនៃក្បាច់គុន»៕



អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់