កីឡា
ពង្រួលកំពង់ស្ពឺលើកពាន Slamball ដោយមិនចាញ់១ប្រកួតសោះ
ការប្រកួតពានរង្វាន់ Slamball បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយពីក្រុមជើងឯកបានទៅលើពង្រួលកំពង់ស្ពឺ យកឈ្នះលើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២។

ការប្រកួតនៅវគ្គ Grand Final នេះពិតជាស្វិតស្វាញមែនទែន។ មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះក្រុមភ្នំពេញ បានយកឈ្នះលើក្រុមដំរីសៀមរាបក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរឱ្យសោកស្ដាយការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះហើយ ទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជាមិនពេញសាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។

តែទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាស អមជាមួយប្រាក់រង្វាន់៥ ០០០ដុល្លារផងនោះគឺពិតជាជក់ចិត្តមែនទែន។ កំពង់ស្ពឺជាអ្នកនាំមុខមួយសិតមុន តែក៏ត្រូវភ្នំពេញតាមទៅតាមមក ដែលអូសការប្រកួតដល់សិតទី៥ឯណោះ។ នៅសិតចុងក្រោយនេះហើយ ក្រុមកំពង់ស្ពឺ ដែលមានយន់ រាជ ចិត្រ និងទូចអង្គរក្សធ្វើបានល្អជាង និងយកឈ្នះក្នុងលទ្ធផល ១៥-១២។ ចុងបញ្ចប់ ក្រុមជើងឯកពានរង្វាន់ Slamball បានទៅលើពង្រួលកំពង់ស្ពឺ យកឈ្នះភ្នំពេញ ៣សិតទល់នឹង២សិត។

អ្វីដែលកាន់តែពិសេសថែមទៀតនោះ តាំងពីប្រកួតរយៈពេល៣ខែនិងមាន៨ក្រុមចូលរួមនេះ ក្រុមរបស់លោក ឆាស្មីត ដែលគេហៅក្រៅថាអធិរាជកំពូលឆានោះ លេងមិនដែលចាញ់ក្រុមណានោះទេ។ ពួកគេបំបាក់ជើងខ្លាំងព្រៃវែង ដែលមាន ឌូក ក្ដី ហើយឈ្នះទាំងសៀមរាប ដែលមានបន្ទាយឈើ និងអធិរាជកំពូលបាំង វ៉ា ថែមទៀត មុនមកផ្ដល់មេរៀនដល់ភ្នំពេញ ដែលជាក្រុមធី ម៉េងហ៊ួង នេះ។

សម្រាប់ប្រាក់រង្វាន់និងលើកចិត្តមានដូចខាងក្រោម៖
លេខ១ ក្រុមពង្រួលកំពង់ស្ពឺ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស

លេខ២ ត្រីឆ្លាំងភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស
លេខ៣ ដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ