Connect with us

កីឡា

«គុន​ខ្មែរ»ចូល​ស៊ីហ្គេមភ្លាម​​ សហព័ន្ធ​​គុន​​ខ្មែរ​​អន្តរជាតិ​​​កើន​​សមាជិក​​ថ្មី​​​ជា​​ច្រើនយ៉ាង​លឿន​​

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​​បាន​កំពុង​ទទួល​សមាជិក​អន្តរជាតិ​​​ថ្មី​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ប្រដាល់​«គុន​ខ្មែរ»​ត្រូវ​បាន​ប្រកាស​ដាក់​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កាល​ពី​ពេល​សប្តាហ៍​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ (CAMSOC) សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​​ប្រទេស​៧​ផ្សេង​ទៀត​ពី​តំបន់​អាស៊ី​អាគ្នេយ៍​​បាន​រៀបចំ​កិច្ច​ប្រជុំ​គុន​ខ្មែរ​ពិសេស​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ដើម្បី​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការ​ដាក់​បញ្ចូល​គុន​ខ្មែរ​ចូល​ស៊ីហ្គេម លើក​ទី​៣២។

​ក្រោយ​កិច្ច​​ប្រជុំ​ពិសេស​នោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ក៏​ដូច​ជា​លោក មាន រ៉ា ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា ​សហព័ន្ធ​មាន​សមាជិកអន្តរជាតិ​ចំនួន​​២៩​ប្រទេស​ដែល​មាន​តំបន់​អាស៊ី​អាគ្នេយ៍ អាស៊ី អាមេរិក អឺរ៉ុប និង​តំបន់​ផ្សេង​ៗ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​គុន​ខ្មែរ​ត្រូវ​បាន​ប្រកាស​ដាក់​ចូល​ស៊ីហ្គេម​ជា​ផ្លូវ​ការ​ក្នុង​នាម​ជា​​កីឡា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មាន​តាំង​ពី​បុរាណ​កាល​មក សហព័ន្ធ​​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​បាន​ទទួល​សមាជិក​ថ្មី​ជា​ច្រើន​យ៉ាង​ឆាប់​រហ័ស​​រហូត​ដល់​ពេល​​នេះ​កើន​​ដល់​​ចំនួន​៤៥​ប្រទេស​ហើយ។ សមាជិក​ថ្មី​មួយ​ចំនួន​ដែលទើប​ចូល​មាន​ដូច​ជា ​ប្រទេស​ម៉ារ៉ុក ក្រិក កូតឌីវ័រ ព័រទុយហ្គាល់ បារាំង អ៊ីរ៉ង់ ម៉ូរីស ជា​ដើម។

ទន្ទឹម​ជា​មួយ​គ្នា​នេះ នៅ​មាន​ប្រទេស​ជា​ច្រើន​ទៀត​បាន​កំពុង​រៀបចំ​ឯកសារ​ដាក់​បញ្ចូល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ ដូច្នេះ​​សហព័ន្ធ​នឹង​កាន់​តែ​មាន​សមាជិក​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា ក្នុង​កិច្ច​ប្រជុំ​គុន​ខ្មែរ​ពិសេស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​ មាន​ការ​សម្រេច​​​គឺ​ដាក់​បញ្ចូល​គុន​ខ្មែរ​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ជា​ផ្លូវ​ការ​នៅ​ស៊ីហ្គេម ដោយ​មាន​ប្រទេស​៧​គាំទ្រ និងសន្យា​​បញ្ជូន​អត្តពលិក​ចូល​រួម​ប្រកួត ព្រម​ទាំង​បាន​សម្រេច​​ដាក់​វិញ្ញាសា​ចំនួន​១៩​ក្នុង​នោះ​ មាន​១១​វិញ្ញសា​សម្រាប់​បុរស​ និង​៦​វិញ្ញាសាសម្រាប់​នារី បូក​ទាំង​វិញ្ញាសា​សម្តែង​​«គុន​គ្រូ»​ចំនួន​២​គឺ ​បុរស​១​នាក់ និង​​​នារី​១​នាក់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម