Connect with us

កីឡា

ឲ្យពិន្ទុប៉ុន្មានចំពោះទម្រង់លេងរបស់ Mitoma នៅ Brighton បច្ចុប្បន្ន?

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅនេះ កីឡាករ Kaoru Mitoma បានក្លាយជាវីរបុរស ដោយជួយឲ្យក្លិប Brighton យកឈ្នះ Liverpool នៅចុងម៉ោង ឡើងទៅកាន់ជុំទី៥ ពានរង្វាន់ FA Cup ហើយបច្ចុប្បន្ន ខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះ បានក្លាយជាកីឡាករកំពូលម្នាក់ទៅហើយ ក្នុងក្រុម Brighton។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការផ្ទេររបស់ Trossard ទៅ Arsenal, Mitoma ហាក់ដូចជាអ្នកដែលល្អបំផុត ក្នុងការមកជំនួសតំណែង ខណៈគិតត្រឹមពេលនេះ Mitoma​ រូបបាន៤គ្រាប់ទៅហើយ ក្នុងការបង្ហាញខ្លួន៦លើកចុងក្រោយឲ្យ Brighton។

ជាក់ស្តែង ក្រោយចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក, Mitoma បានបង្កព្យុះភ្លៀងក្នុងក្របខ័ណ្ឌអង់គ្លេស Premier League ដោយសារតែល្បឿន និងសមត្ថភាពដ៏ប៉ិនប្រសប់ ហើយក្លឹបធំៗមួយចំនួន កំពុងផ្តោតអារម្មណ៍ និងចង់បានរូបគេយ៉ាងខ្លាំង។

Mitoma ត្រូវបាន Brighton ទិញពីក្លិប Kawasaki ក្នុងតម្លៃត្រឹមតែ២.៥លានផោនប៉ុណ្ណោះ ប៉ុន្តែកីឡាករជប៉ុនរូបនេះត្រូវបាន Brighton បន្តឲ្យក្លិប Union Saint Gilloise របស់បែលហ្ស៊ិកខ្ចីជើង។

ប្រសិនបើ Mitoma នៅតែបន្តបង្ហាញទម្រង់លេងដ៏ល្អបែបនេះទៀតនោះ ច្បាស់ណាស់ នៅរដូវក្តៅខាងមុខ ក្លិបធំៗជាច្រើន នឹងប្រជែងគ្នាដណ្តើមគ្នាយករូបគេ ជាក់ជាមិនខាន ហើយតម្លៃខ្លួនក៏មិនថោកដែរ។

ចុះតើអ្នកយល់យ៉ាងណា ចំពោះទម្រង់លេងរបស់ Mitoma នាពេលបច្ចុប្បន្ននេះ?

អត្ថបទ៖ Vann Vann

ចុចអាន៖ ចម្លែក! អាជ្ញាកណ្តាលបាល់ទាត់នៅព័រទុយហ្គាល់ឲ្យកាតពណ៌ ស មានន័យដូចម្តេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម