កីឡា
សម្តេចពិជ័យសេនា ទៀ បាញ់ «ពេលនេះជាពេលប្រកាសអាសន្នក្នុងពន្លឿនគ្រប់ផ្នែកដើម្បីស៊ីហ្គេម»
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងគណៈកម្មការជំនាញនានាបានចុះត្រួតពិនិត្យការសាងសង់ភូមិកីឡាដែលជាកន្លែងរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលប៉ុន្មានខែខាងមុខនេះ។

តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC មានប្រសាសន៍ថា ៖«តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា ពេលនេះជាពេលប្រកាសអាសន្ន ក្នុងការពន្លឿនលើគ្រប់ផែនការទាំងអស់ឲ្យបានរួចរាល់ និងទាន់ពេលវេលា។ យើងក៏ជឿជាក់លើការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុនសាងសង់ថា នឹងសាងសង់ឲ្យបានរួចរាល់ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបានជោគជ័យ»។

រហូតដល់ពេលនេះការសាងសង់ភូមិកីឡានៅមិនទាន់រួចរាល់ឡើយ ខណៈពេលវេលានៃដំណើរឆ្ពោះទៅស៊ីហ្គេម នៅសល់ត្រឹមតែ៩៤ថ្ងៃទៀតប៉ុណ្ណោះគិតត្រឹមថ្ងៃទី៣១ ខែមករា។ យ៉ាងណា ការសាងសង់ភូមិកីឡាត្រូវបានកំណត់តាមដំណាក់កាលដោយគិតត្រឹមបំណាច់ខែមករានេះ ឲ្យរួចរាល់ចំនួន១៨៣០គ្រែ នៅខែកុម្ភៈខាងមុខត្រូវរួចរាល់២០០០គ្រែបន្ថែមទៀត និងត្រឹមបំណាច់ខែមីនាត្រូវរួចរាល់ទាំងអស់ដើម្បីសរុបចំនួន៦០០០គ្រែ។ គ្រែទាំង៦០០០នេះគឺសម្រាប់នៅភ្នំពេញដែលអត្តពលិកត្រូវស្នាក់នៅ ហូបចុក ក្នុងភូមិកីឡាយ៉ាងតិចចន្លោះ ៤០០០ទៅ ៥០០០នាក់ ក្នុង១ថ្ងៃ។

ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្ពុជាអាចល្អប្រសើរជាងប្រទេសម្ចាស់ផ្ទះកីឡាមួយចំនួនទៀតដែលមិនមានភូមិកីឡា ពីព្រោះតាមស្មារតីកីឡាអូឡាំពិក រាល់ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗត្រូវមានភូមិកីឡា ខណៈប្រទេសអាស៊ានខ្លះដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមមិនមានភូមិកីឡាទេដោយឲ្យអត្តពលិក និងប្រតិភូស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ឬខុនដូជាដើម៕


អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ