Connect with us

កីឡា

ទីបំផុត លោក ប្រាយុទ្ធ ចេញមុខនិយាយអំពី Muay Thai និង Kun Khmer

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវឲ្យបញ្ចប់ការឈ្លោះប្រកែកគ្នាដែលគ្មានន័យ ជុំវិញថាតើកីឡាប្រដាល់គួរត្រូវបានហៅថា Muay Thai ឬ Kun Khmer។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ បាននិយាយបែបនេះ អំឡុងដំណើរទស្សនកិច្ច ដែលរៀបចំដោយក្រសួងវប្បធម៌នៅអគារ Santi Maitree នៃវិមានរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវទិវា Muay Thai ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ខែកុម្ភៈ។

លោក ប្រាយុទ្ធ និយាយថា “Muay Thai គឺជាផ្នែកមួយនៃវប្បធម៌ថៃជាយូរមកហើយ ហើយយើងមានមោទកភាពចំពោះ Muay Thai។ ប៉ុន្តែមិនចាំបាច់ឡើយសម្រាប់យើង ដើម្បីទៅឈ្លោះជាមួយនរណាម្នាក់។ គ្មាននរណាម្នាក់អាចយកអ្វីដែលជារបស់យើងបាននោះទេ។ រឿងនេះមិនគួរក្លាយជាជម្លោះឡើយ។ ចូរយើងបញ្ចប់ការឈ្លោះប្រកែកគ្នាទៅ”។

លោកបន្ត​ថា “មាន​ការ​ប្រកែក​គ្នា​អំពី​ឈ្មោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ការ​ធ្វើ​បែប​នោះ​គឺ​គ្មាន​ន័យ​ទេ យើង​ដឹង​ថា​អ្វី​​ជា​អ្វីហើយ”។

គួរបញ្ជាក់ថា ជម្លោះ​ពាក់ព័ន្ធនឹងការប្រើឈ្មោះ​កីឡា ​បាន​ផ្ទុះ​ឡើង​ មុន​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែឧសភា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ លោក ប្រាយុទ្ធ អំពាវ ឲ្យ ឈប់ ឈ្លោះ គ្នាអត់ ប្រយោជន៍ រឿង «គុន ខ្មែរ» និង «មួយ ថៃ»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម