កីឡា
លោក ប្រាយុទ្ធ អំពាវឲ្យឈប់ឈ្លោះគ្នាអត់ប្រយោជន៍រឿង«គុនខ្មែរ»និង«មួយថៃ»
លោក ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃបានអំពាវនាវឲ្យឈប់ឈ្លោះគ្នាប្រកែកគ្នាទៀតទៅរឿងកីឡា«គុនខ្មែរ» និង«មួយថៃ» បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជាបានសម្រេចដាក់«គុនខ្មែរ»ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាផ្លូវការដែលបណ្តាលឲ្យពលរដ្ឋថៃមានការខឹងសម្បារយ៉ាងខ្លាំង។

ក្នុងដំណើរទស្សនកិច្ចទៅកាន់កម្មវិធីមួយរៀបចំឡើងដោយក្រសួងវប្បធម៌ថៃនៅអគារ Santi Maitree ជាកន្លែងត្រៀមរៀបចំ«មហោស្រពមួយថៃ»នាខែកុម្ភៈខាងមុខនេះ លោក ប្រយុទ្ធ បាននិយាយថា ៖«មួយថៃជាផ្នែកនៃវប្បធម៌ថៃជាយូរមកហើយ។ យើងមានមោទនភាពអំពីមួយថៃ ប៉ុន្តែវាមិនចាំបាច់អ្វីដែលយើងទៅឈ្លោះជាមួយនរណាម្នាក់នោះ។ គ្មាននរណាម្នាក់យកអ្វីដែលជារបស់យើងទេ។ មិនថា នរណានិយាយអ្វីនោះទេ វាគួរតែមិនវិវឌ្ឍទៅជាជម្លោះឡើយ។ សូមយើងទាំងអស់គ្នាបញ្ឈប់ឈ្លោះគ្នាដោយអត់ប្រយោជ៍ទៀតទៅ»។
សូមបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានសម្រេចដាក់គុនខ្មែរជាកីឡាអត្តសញ្ញាណជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ ដោយទទួលបានការគាំទ្រពីប្រទេសក្នុងតំបន់អាស៊ានចំនួន៧។ ការដាក់នេះក្នុងនាមជាកីឡាអត្តសញ្ញាណជាតិខ្មែរដោយប្រើប្រាស់អត្តសញ្ញាណខ្មែរសុទ្ធសាធ និងមិនប៉ះពាល់ដល់ក្បាច់គុនរបស់ប្រទេសណាមួយឡើយ៕

ប្រែសម្រួល៖ វីរបុត្រ

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?