Connect with us

កីឡា

ហ្វីលីពីន​ត្រៀម​​ប្រកួត​«ជើង​ឯក​​គុន​​ខ្មែរ​ថ្នាក់​​ជាតិ​»​​​យក​​អត្តពលិក​​មក​​ស៊ីហ្គេម​​នៅ​​កម្ពុជា

បានផុស

នៅ

បន្ទាប់​ពី​ចូល​រួម​​កិច្ច​ប្រជុំ​ពិសេស​ស្តីពី​ការ​ដាក់​បញ្ចូល«គុន​ខ្មែរ»​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា កន្លង​ទៅ ប្រទេស​ហ្វីលីពីន នឹង​រៀបចំ​ការ​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​ថ្នាក់​ជាតិ ដើម្បី​ជ្រើស​រើស​​កីឡាករ កីឡាការិនី​​សម្រាប់​​ការ​ចូល​រួម​​ប្រកួត​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

លោក Gerald Bassig
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Fightnews ASIA បាន​ផ្សាយ​ថា លោក Gerald Bassig ជា​អ្នក​ដឹក​នាំ​កីឡា​ផ្នែក​ប្រយុទ្ធ​របស់​​ហ្វីលីពីន​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​​កាល​ពី​​ថ្ងៃ​ទី​២៦ ខែ​មករា កន្លង​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​ថ្នាក់​ជាតិ​​ហ្វីលីពីន​គ្រោង​នឹង​ធ្វើ​នៅរដ្ឋធានី Metro Manila ក្នុង​ទី​ក្រុង Caloocan នា​ថ្ងៃ​ទី​៤ ខែ​មីនា ខាង​មុខ​នេះ​ដើម្បី​ជ្រើស​រើស​ក្រុម​ជម្រើស​ជាតិ​គុន​ខ្មែរ​មក​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា។ គោល​ដៅ​របស់​ហ្វីលីពីន​គឺ​ជ្រើស​រើស​កីឡាករ កីឡាការិនី​ឆ្នើម​ៗ​ដើម្បី​ប្រជែង​មេដាយ​មាស​​ជូន​ជាតិ។

ប្រភព​ព័ត៌មាន​​ដដែល​បាន​ផ្សាយ​ថា ៖«គុន​ខ្មែរ​គឺ​ជា​ក្បាច់​គុន​​​បុរាណ​​​​បែប​​ប្រយុទ្ធ​​មាន​ប្រភព​ដើម​នៅ​ប្រទេស​កម្ពុជា។ ​ក្បាច់​គុន​នេះ​​មាន​របៀប​ឈរ​វ៉ៃ កែង ជង្គង់ និង​ទាត់​ដែល​មាន​គោល​ដៅ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ឬ​ឈ្នះ​ដោយ​ពិន្ទុ»។​

«​ប្រវត្តគុន​ខ្មែរ ឬ​ប្រដាល់​សេរី​បាន​ចាប់​ផ្តើម​តាំង​ពី​សម័យ​កាល​ចក្រភព​ខ្មែរ​​ (Khmer Empire) ដែល​មាន​តាំង​ពីគ.ស​៨០២ ​ដែល​ពេល​នោះ​ប្រទេស​នៅ​តំបន់​អាស៊ាន​ជា​ច្រើន​មិន​ទាន់​មាន​ទេ»។ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់ និង​បន្ត​ថា ​​ក្បាច់​គុន​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​យោធាចក្រភព​ខ្មែរ​ដែល​គុន​ខ្មែរ​មាន​ប្រភព​ដើម​ពី​ការ​ប្រកួត​​ដោយ​ប្រើ​ដៃ​ដ៏​គ្រោះ​ថ្នាក់ និង​មាន​ប្រសិទ្ធភាព​ដែល​ប្រើ​ប្រាស់​ដោយ​យោធា​នៃ​សម័យ​កាល​ចក្រភព​ខ្មែរ។

លោក Gerald Bassig និង​លោក វ៉ាត់ ចំរើន

គុន​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដោយ​​មាន​​​ការ​គាំទ្រ​៨​ប្រទេស​​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា​ មីយ៉ាន់ម៉ា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និង​ថៃ។

កិច្ច​ប្រជុំ​បាន​សម្រេច​ដាក់​១៩​​​វិញ្ញាសា​គឺបុរស​មាន​​១១​​វិញ្ញាសា និង​នារី​មាន​៦​វិញ្ញាសា ព្រម​ទាំង​មាន​វិញ្ញាសា​សម្តែង​​២​​ទៀត​គឺ គុន​​គ្រូ​បុរស និង​គុន​គ្រូ​នារី។ កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​នឹង​ចាប់​បើក​ជា​ផ្លូវ​ការ​ពី​ថ្ងៃ​ទី​៥ ដល់​ទី​១៧ ខែ​ឧសភា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម