កីឡា
APSF អំពាវនាវឲ្យអាស៊ានពួតដៃគ្នាដើម្បីធានាជោគជ័យអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (APSF) បានអំពាវនាវដល់ប្រទេសជាសមាជិក អត្តពលិក និងប្រតិភូអាស៊ានទាំងអស់ខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាបាននូវជោគជ័យនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ពិធីរាប់ថយក្រោយ១០០ថ្ងៃនៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ត្រូវបានប្រារព្ធកាលពីថ្ងៃទី២៥ ខែមករា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈពិធីរាប់ថយក្រោយ១០០ថ្ងៃនៃដំណើរឆ្ពោះទៅកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងថ្ងៃទី២៣ ខែកុម្ភៈនេះ។
ក្នុងការចូលរួមអបអរសាទរពិធីរាប់ថយក្រោយ១០០ថ្ងៃ លោក Osoth Bhavilai ប្រធាន APSF បានសម្តែងការអរគុណដល់កម្ពុជាដែលបានប្តេជ្ញាចិត្ត និងប្រឹងប្រែងដើម្បីរៀបចំព្រឹត្តិការណ៍ពហុកីឡាទាំងពីរ។
លោកមានប្រសាសន៍ថា ៖«ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាល (BOG) និងគណៈកម្មាធិការប្រតិបត្តិ (EXCO), ខ្ញុំសូមអបរដល់រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការរៀបចំការប្រកួតក្នុងស្រុកសម្រាប់ការប្រឹងប្រែងដើម្បីធានាបាននូវកីឡាអាស៊ានប៉ារ៉ាហ្គេម នាខែមិថុនា ខាងមុខក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យ សុវត្ថិភាព និងផាសុកភាពសម្រាប់អ្នកចូលរួមទាំងអស់គ្នាដែលជាចំណុចអាទិភាព»។

«APSF ដូចមុនៗដែរ នឹងបន្តសហការ និងជួយដល់ប្រទេសម្ចាស់ផ្ទះឲ្យអស់ពីលទ្ធភាពដើម្បីធានាបាននូវការរៀបចំហ្គេមប្រកបដោយយុត្តិធម៌ និងស្មារតីកីឡា សំខាន់បំផុតគឺលើកកម្ពស់ស្មារតីសាមគ្គីភាព និងសមភាពសម្រាប់អត្តពលិករបស់យើង»។
ជាមួយគ្នានេះ លោកស្រី Wandee Tosuwan អគ្គលេខាធិការ APSF បានលើកឡើងថា រហូតដល់ពេលនេះ APSF មានកិច្ចប្រជុំផ្ទាល់មុខគ្នា២លើក និងកិច្ចប្រជុំតាមអនឡាញជាច្រើនទៀតជាមួយ CAMAPGOC ដោយទទួលបានលទ្ធផលវិជ្ជមានពាក់ព័ន្ធនឹងគណៈកម្មការជាច្រើន ដូចជា គណៈកម្មការកីឡា បច្ចេកទេស វេជ្ជសាស្ត្រ ការប្រឆាំងសារធាតុហាមឃាត ការដឹកជញ្ជូន ស្នាក់នៅ និងម្ហូបអាហារ។
«យើងត្រូវការសាងទំនុកចិត្ត បន្ទាប់ពីរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅសូឡូ កាលពីឆ្នាំមុនបានជោគជ័យ ទោះជាប្រឈមនឹងកូវីដ-១៩។ CAMAPGOC និង APSF ត្រូវធ្វើការជិតស្និទ្ធគ្នា នៅពេលយើងកំពុងសម្លឹងឆ្ពោះទៅរកហ្គេមដ៏អស្ចារ្យដើម្បីបន្សល់ទុកមរតកនៅកម្ពុជា ក៏ដូចជាអាស៊ានទាំងមូល»៕

ប្រែសម្រួល៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ