កីឡា
គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មចំណាយថវិកាជាង៤ម៉ឺនដុល្លារ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយ អត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ក្នុងការបន្តអនុវត្តគម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍ ប្រព័ន្ធកីឡាជាតិសម្រាប់កីឡា អត្តពលកម្ម ដោយមានលោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក មកពង្រឹងនិងបណ្តុះបណ្តាលរយៈពេល១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ។
លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថាគម្រោងអភិវឌ្ឍប្រព័ន្ធ កីឡាជាតិ សម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិ សម្រាប់ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយ ឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេស ជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។
គោលបំណងនៃការរៀបចំគម្រោងនេះដើម្បីឲ្យគណៈកម្មាធិការជាតិអូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹង រចនាសម្ព័ន្ធ នៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធ កីឡាជាតិ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាល រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡា ដែលមានក្នុងកម្មវិធីការប្រកួតកីឡា អូឡាំពិក។
លោកទីប្រឹក្សាបន្ថែមទៀតថា សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្មអនុវត្តតាម កម្មវិធីដូចខាងក្រោម លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោកធ្វើទស្សនៈកិច្ចលើកទី២ ចាប់ពីថ្ងៃទី២៦ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃ រចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដោយសហការជាមួយសហព័ន្ធ។
ដោយត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះ បណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការគ្រប់គ្រងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ព្រមទាំងធ្វើការ សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍ ធនធាន អត្តពលិកវ័យក្មេង និងរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣ – ២០៣០ ។
គួរកត់សំគាល់ដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជ្រើសយក កីឡាអត្តពលកម្មក្នុងកម្មវិធីនេះ គឺដោយសារកីឡាអត្តពលកម្ម ជាផ្នែកមួយដែលកីឡាផ្សេងមិនអាចខ្វះបាន ពិសេសជាប្រភេទកីឡាអូឡាំពិក ដោយផ្តោតសំខាន់ ទាំងអត្តពលិក គ្រូបង្វឹក និងមន្រ្តីបច្ចេកទេស ។គម្រោងនេះ ចំណាយជាង៤ម៉ឺនដុល្លារ ទៅលើផ្នែកសំខាន់ៗ ទាំងថ្លៃសំបុត្រយន្តហោះ បណ្តុះបណ្តាល នឹងការចំណាយផ្សេងៗទៀត៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១០ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ