Connect with us

កីឡា

មកដឹងចំនួនតួលេខជាក់លាក់ នៃអ្នកស្ម័គ្រចិត្តសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ដែលកំពុងជ្រើសរើស

បានផុស

នៅ

គណៈកម្មការ​ស្ម័គ្រចិត្ត នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១២ ឆ្នាំ ២០២៣ កាលពី​ថ្ងៃ​ទី ០១ ខែ​កុម្ភៈ ឆ្នាំ ២០២៣ បាន​ប្រកាស​ទទួល​អ្នក​ស្ម័គ្រ​ចិត្តជា​ផ្លូវការ ដើម្បី​ជា​ផ្នែក​មួយ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​បាន​ធ្វើ​ឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ប្រកាស​ទទួលយក​អ្នកស្ម័គ្រចិត្ត​ជា​ផ្លូវការ សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​ផ្ទាល់​របស់​ឯកឧត្ដម និង​ឯកឧត្ដម ហ៊ុន ម៉ា​នី នាទី​ស្នាក់​ការ​កណ្ដាល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ពុធ​នេះ គឺ​គណៈកម្មាធិការ​ជាតិ CAMSOC ត្រូវការ​អ្នកស្ម័គ្រចិត្ត​ប្រមាណ ៧ ០០០ នាក់ ជាមួយ​នឹង​ចំនួន​ជាក់​លាក់ ៦,៩៦៣ នាក់ ដើម្បី​បម្រើ​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​រំពឹង​ថា មាន​ប្រតិភូ​ប្រមាណ​ពី ៧ ទៅ ៨ ពាន់​នាក់​ចូលរួម។ នេះ​គឺជា​ការ​សហការ​គ្នា​រវាង CAMSOC-CAMAPGOC ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ‘​សស​យក​’​។

ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​សម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់ ក្នុងការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ជា​លើក​ដំបូង​នៅ​កម្ពុជា និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC-CAMAPGOC ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ ស​.​ស​.​យ​.​ក បាន​ចូលរួម​ចំណែក​ជាមួយ​មហា​ព្រឹត្តិការណ៍​នេះ ដើម្បី​ចូលរួម​រៀបចំ​ប្រកបដោយ​ភាព​រលូន អស្ចារ្យ និង​ជោគជ័យ​ដ៏​ត្រចះត្រចង់​។

លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ CAMSOC បាន​ដាក់​ក្ដី​សង្ឃឹមថា នឹង​បាន​ទទួល​នូវ​ការ​ចុះ​ឈ្មោះ​របស់​អ្នកស្ម័គ្រចិត្ត​ទៅតាម​តម្រូវការ​នេះ​។ «​ក្នុងនាម​គណៈកម្មការ CAMSOC និង​ក្នុងនាម​សម្ដេច​ពិជ័យ​សេនា ខ្ញុំ​សូម​អរគុណ និង​សូម​ជូនពរ ដល់​ឯកឧត្ដម អស់លោក លោកស្រី ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​ទទួល​នូវ​ការ​ចុះ​ឈ្មោះ​របស់​អ្នកស្ម័គ្រចិត្ត​ជាច្រើន ក្នុង​កិច្ចការ​ស៊ី​ហ្គេម​របស់​យើង​នេះ​»​។ ប្រសាសន៍​របស់​លោក​បណ្ឌិត។

សូម​បញ្ជាក់​ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី ១២ កម្ពុជា ត្រូវការ​អ្នកស្ម័គ្រចិត្ត​ចំនួន ៦,៩៦៣ នាក់ ដែល​ត្រូវបាន​បែងចែក​ជា ៣ កម្រិត គឺ ១. អ្នក​ស្ម័គ្រ​ចិត្ត​ជា ថ្នាក់ដឹកនាំ​, ២. អ្នកស្ម័គ្រចិត្ត​ជា​ជន​បង្គោល និង​៣. អ្នកស្ម័គ្រចិត្ត​ទូទៅ ព្រមទាំង ៥០ កន្លែង​សម្រាប់​ជនជាតិ​បរទេស មាន​សម្រាប់​ខេត្ត​សៀមរាប ចំនួន ១០០ នាក់ ខេត្ត​ព្រះសីហនុ ១០០ នាក់ ខេត្ត​កែប ៥០ នាក់ និង​ខេត្ត​កំពត ៥០ នាក់។

ចំនួន​តម្រូវការ​អ្នកស្ម័គ្រចិត្ត​ពី​គណៈកម្មការ​ជំនាញ​នីមួយៗ​រួមមាន ៖ គណៈកម្មការ​កីឡា និង​បទបញ្ញត្តិ ១,១៥០ នាក់​, គណៈកម្មការ​រៀបចំ​ទីលាន​ប្រកួត ២,៩១៣ នាក់​, គណៈកម្មការ​ស្នាក់នៅ ហូបចុក និង​ដឹកជញ្ជូន ៤២៤ នាក់​, គណៈកម្មការ​ពិធី​បើក​-​បិទ ១,០០០ នាក់​, គណៈកម្មការ​ពិធីការ និង​បដិសណ្ឋារកិច្ច ៥០០ នាក់​, គណៈកម្មការ​ទីផ្សារ​កីឡា និង​ច​ល​នូ​ប​ត្ថ​ម្ភ ២៦ នាក់​, គណៈកម្មការ​ផ្សព្វផ្សាយ និង​ព័ត៌មាន ១២០ នាក់​, គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា ៥០ នាក់​, គណៈកម្មការ​ស្ម័គ្រចិត្ត ៣០០ នាក់​, គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូ​ភីង ៥០ នាក់​, គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា (Game IT) ៣៨០ នាក់ និង​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ ៥០ នាក់៕

ដើម្បី​ក្លាយ​ទៅ​ជា​អ្នកស្ម័គ្រចិត្ត សូម​ចូល​ទៅ​កាន់ វិ​ប​សាយ​ផ្លូវការ​របស់ CAMSOC “Cambodia2023.com” តាមរយៈ​តំណ​ភ្ជាប់ https://cambodia2023.com/km/volunteer-register

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម