កីឡា
ស្ថាប័នប្រដាល់សកលអាស៊ី សរសើរកម្ពុជាឈានដល់របត់ថ្មីគួរឲ្យចាប់អារម្មណ៍
សហព័ន្ធកីឡាប្រដាល់សកលអាស៊ី (Asian Boxing Confederation) បានកោតសរសើរវិស័យកីឡាប្រដាល់សកលកម្ពុជា បន្ទាប់ពីកីឡាករ រ៉ាចាពៅ អាប់ដុលឡា បានក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់ក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រជើងឯកប្រដាល់សកលអាស៊ី ASBC Asian U22 Boxing Championships ដោយទទួលបានមេដាយប្រាក់ បន្ទាប់ពីចាញ់កីឡាករអ៊ូសបេគីស្ថាន Nusratbek Tokhirov វគ្គផ្តាច់ព្រ័ត្រទម្ងន់៩២គីឡូក្រាម។

សហព័ន្ធកីឡាប្រដាល់សកលអាស៊ី បានរៀបរាប់ថា កម្ពុជាទទួលបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿងក្នុងប្រវត្តិសាស្ត្រប្រដាល់សកលរបស់ខ្លួននៅកីឡា«ទ្វីបអាស៊ី Asian Games»ចន្លោះឆ្នាំ១៩៦២ និង១៩៧០ ប៉ុន្តែកម្ពុជាមិនធ្លាប់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រទេក្នុងជើងឯក ASBC Boxing Championships។
ស៊ីហ្គេមជាព្រឹត្តិការណ៍កីឡាដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជា និងជាព្រឹត្តិការណ៍សម្រាប់អត្តពលិកឆ្នើមៗក្នុងតំបន់អាស៊ានប្រជែងមេដាយរាល់ពីរឆ្នាំម្តង។ លោក យូ ជីន ហុង បានឈ្នះមេដាយមាសប្រដាល់សកកដំបូងគេបង្អស់ពីកីឡាស៊ីហ្គេម សម្រាប់កម្ពុជា នៅឆ្នាំ១៩៦១។ បន្ទាប់ពីលោក ស៊ុន សូត្រ និង ខៀវ ស៊ុន ឈ្នះមេដាយមាសនៅឆ្នាំ១៩៦៥។
ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងរៀបចំនៅកម្ពុជាដែលជាការទទួលធ្វើម្ចាស់ផ្ទះលើកដំបូងនាខែឧសភាខាងមុខនេះហើយកម្ពុជាបានកំពុងអភិវឌ្ឍធនធានយ៉ាងខ្លាំងដើម្បីឆ្ពោះទៅរកមេដាយដ៏ច្រើន។

ប្រធាន ASBC លោក Pichai Chunhavajira បានជួយឧបត្ថម្ភដល់ប្រដាល់សកលកម្ពុជាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដែលជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយយុទ្ធសាស្ត្រ។ លោក ប៊ុយ សុភ័ណ្ឌ ក៏ជាសមាជិកម្នាក់ក្នុងក្រុមប្រឹក្សាភិបាល ASBC និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជាដែលបានរៀបចំកម្មវិធីជាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបាននាំយកគ្រូបង្វឹកជនជាតិកាហ្សាស្ថាន លោក Berikbol Kassymkhanov រយៈពេលជិតមួយឆ្នាំកន្លងទៅហើយ។ ជាមួយគ្នានេះ អតីតកីឡាករប្រដាល់ជាច្រើនក៏បានវិលមកចូលរួមជាមួយក្រុមជម្រើសជាតិ តាំងពីស៊ីហ្គេម ឆ្នាំ២០១៥ ដែលពេលនោះ កីឡាករ វ៉ែន រដ្ឋា ឈ្នះមេដាយប្រាក់។ កីឡាករប្រដាល់សកលកម្ពុជាបានប្រកួតនៅប្រទេសហ្ស៊កដានី កាហ្សាស្ថាន និងថៃ នាប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែជើងឯកយុវជនអាយុក្រោម២២ឆ្នាំ ASBC Asian U22 Boxing Championships គឺជាព្រឹត្តិការណ៍ប្រកួតដ៏គួរឲ្យកត់សំគាល់សម្រាប់ប្រដាល់សកលកម្ពុជា។

កីឡាករកម្ពុជា រ៉ាចាពៅ អាប់ដុលឡា អាយុទើប២០ឆ្នាំក្នុង ASBC Asian Elite Boxing Championships បានយកឈ្នះកីឡាករគីជីស្ថាន Bakyt Toktosun Uulu នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រប្រកួតចាញ់កីឡាករអ៊ូសបេគីស្ថាន Nusratbek Tokhirov ដោយទទួលបានមេដាយប្រាក់ដែលបានក្លាយជាមេដាយប្រាក់លើកដំបូងសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍អាស៊ីមួយនេះ៕
ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?