កីឡា
ម្ចាស់ក្លិប Leicester City បន្ធូរបន្ថយបំណុលដែលនៅសេសសល់របស់ក្លិប ចំពោះក្រុមហ៊ុនខ្លួន
ក្លិប Leicester City បានប្រកាសជាសាធារណៈថា ម្ចាស់ក្លិបជនជាតិថៃ លោក Aiyawatt Srivaddhanaprabha បានរំដោះក្លិបដោយជោគជ័យពីបំណុលដែលជំពាក់ពីក្រុមហ៊ុនរបស់ខ្លួន King Power ស្នងពីឪពុក។
King Power គឺជាដៃគូឧបត្ថម្ភដ៏ធំរបស់ក្លិប ហើយត្រូវបានស្គាល់ថាជារបស់ម្ចាស់ក្លិបផ្ទាល់ ដែលមានមូលដ្ឋាននៅប្រទេសថៃ។
ចំនួនទឹកប្រាក់ដែលបានរាយការណ៍ថាមានចំនួនជាង ១៩៤ លានផោន (ប្រមាណ ២៤០ លានដុល្លារ) នៅក្នុងប្រាក់កម្ចី និងការប្រាក់ផ្ដល់ទៅឲ្យក្រុមរហស្សនាមកញ្ជ្រោង (Foxes) ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ដើម្បីផ្ដល់មូលនិធិសម្រាប់ការសាងសង់កន្លែងបណ្ដុះបណ្ដាលថ្មីរបស់ពួកគេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការ Aiyawatt Srivaddhanaprabha បានបង្ហាញថា “ការរក្សាស្ថិរភាពរយៈពេលវែងគឺមានសារៈសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងជាគោលការណ៍គ្រឹះដែលតែងតែដឹកនាំការវិនិយោគរបស់យើងនៅក្នុងអនាគតរបស់ក្លិប។ យើងចង់ធ្វើឲ្យប្រាកដថា យើងបន្តទៅលើផ្លូវនោះពីគោលជំហរហិរញ្ញវត្ថុដ៏រឹងមាំ និងសុវត្ថិភាពបំផុត»។
ចាប់តាំងពីទិញបានក្លិប Leicester City ក្នុងឆ្នាំ ២០១០ មក គ្រួសារ Srivaddhanaprabha បាននាំក្លិបតាំងពីប្រកួតនៅក្របខ័ណ្ឌលីគទី ២ អង់គ្លេស (Championship) ដើម្បីលើកពាន Premier League ដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
Foxes ក៏បានឈ្នះពានរង្វាន់ FA Cup និង Community Shield ក្នុងឆ្នាំ ២០២១ ផងដែរ។ ទោះជាយ៉ាងណា អ្វីៗមិនបានទៅក្នុងទិសដៅដែលពួកគេសង្ឃឹមសម្រាប់យុទ្ធនាការនេះទេ។
ពួកគេក៏មិនឈ្នះដែរក្នុងការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេក្នុងលីគ។ ទោះជាយ៉ាងណាក៏ដោយ លោក Aiyawatt Srivaddhanaprabha នៅតែប្ដេជ្ញាចិត្តយ៉ាងពេញលេញក្នុងការបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់ក្លិប។
ប្រធានបានចែករំលែកថា “ខ្ញុំជឿជាក់ដោយអស់ពីចិត្តនៅក្នុងទីក្រុង Leicester City និងអ្វីដែលក្លិបអាចសម្រេចបានសម្រាប់អ្នកគាំទ្ររបស់យើង ប្រជាជន និងសហគមន៍របស់យើង នៅក្នុងទីក្រុង Leicester ប្រទេសថៃ និងជុំវិញពិភពលោក”។
“ជំនឿដែលពួកគេបន្តជឿលើពួកយើងដើម្បីដំណើរការក្លិបរបស់ពួកគេប្រកបដោយទំនួលខុសត្រូវជាមួយនឹងមហិច្ឆតា និងភាពស្មោះត្រង់ ដឹកនាំការសម្រេចចិត្តរបស់យើង ហើយនៅតែមានសារៈសំខាន់សម្រាប់ពួកយើងក្នុងការកសាងនូវយុគសម័យដ៏ជោគជ័យបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប”។
Leicester City ឈរនៅលេខរៀងទី ១៤ ក្នុងតារាង EPL ដោយមាន ១៨ ពិន្ទុ ពីការប្រកួតឈ្នះ ៥ ស្មើ ៣ និងចាញ់ ១២ ដង នៅរដូវកាលនេះ៕
ប្រភព ៖ skysports.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ