កីឡា
សមាគមកីឡាខ្មែរ-អាមេរិកប្រកាសជ្រើសរើសក្រុមបាល់ទះនារីឆ្នេរខ្សាច់ត្រៀមស៊ីហ្គេម
នៅសល់ពេលប្រហែលជា៣ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងឈានចូលមកដល់ ខណៈកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកំពុងត្រៀមខ្លួនយ៉ាងសកម្មទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡា។
ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាត្រូវបានសម្រេចដាក់ចំនួន៣៦ប្រភេទកីឡា និងកីឡាសម្តែង១ប្រភេទ ដែលស្មើនឹង៦០៨វិញ្ញាសា (៦០៨មេដាយមាស)។ កម្ពុជាបានដាក់គ្រប់ប្រភេទកីឡាឲ្យចូលរួមប្រកួតដណ្តើមមេដាយ ហើយកីឡាមួយចំនួនបាន និងកំពុងហ្វឹកហាត់ជាច្រើនខែមកហើយ។ កីឡាខ្លះកំពុងហ្វឹកហាត់នៅក្រៅប្រទេស និងកីឡាមួយចំនួនទៀតកំពុងហ្វឹកហាត់ក្នុងប្រទេស។

ក្នុងចំណោម៣៦ប្រភេទកីឡា ក៏មានកីឡាបាល់ទះមួយប្រភេទដែរដែលកម្ពុជាកំពុងត្រៀមខ្លួន និងមានការប្រកួតមិត្តភាពជាបន្តបន្ទាប់។ កីឡាបាល់ទះនេះមាន៤វិញ្ញាសាគឺ ១. បាល់ទះបុរសក្នុងសាល, ២. បាល់ទះនារីក្នុងសាល, ៣. បាល់ទះបុរសលើឆ្នេរខ្សាច់ និង ៤. បាល់ទះនារីលើឆ្នេរខ្សាច់។ វិញ្ញាសាទាំង៤នេះកំពុងបង្កើនគុណភាព សមត្ថភាព និងបច្ចេកទេសដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។
បាល់ទះកម្ពុជាទាំងផ្នែកបុរស និងនារីក្នុងសាលសំបូរមហាជនលេងច្រើនណាស់ ហើយក៏មានក្លឹបអាជីពជាច្រើនដែរ។ ចំណែកបាល់ទះលើឆ្នេរខ្សាច់ភាគច្រើនមានសកម្មភាពផ្នែកបុរស ខណៈនារីមិនសូវមានអ្នកលេងច្រើនទេក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទះកម្ពុជាអាចនឹងជ្រើសរើស និងកោះហៅកីឡាការិនីបាល់ទះលើឆ្នេរខ្សាច់នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិកជាដើម។ ដូច្នេះហើយបានជាកាលពីចុងខែកមរា កន្លងទៅនេះ សមាគមកីឡាកម្ពុជា-អាមេរិក (USA-Cambodia Sports Association) បានប្រកាសជ្រើសរើសកីឡាការិនីបាល់ទះលើឆ្នេរខ្សាច់ដើម្បីចូលរួមជាមួយក្រុមបាល់ទះនារីឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម។
សមាគមកីឡាកម្ពុជា-អាមេរិក បានសរសេរថា ៖«ការរាប់ថយក្រោយ១០០ថ្ងៃនៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣បានចាប់ផ្តើមហើយ ប៉ុន្តែនៅមានកន្លែងមួយចំនួនដែលបើកចំហសម្រាប់អ្នកចូលរួមជាមួយក្រុមបាល់ទះនារីឆ្នេរខ្សាច់ជាលើកដំបូងរបស់កម្ពុជា។ ការចុះឈ្មោះចូលរួមផុតកំណត់ត្រឹមថ្ងៃ ទី១៥ ខែកុម្ភៈនេះ»។

សូមបញ្ជាក់ថា បាល់ទះក្នុងសាលបុរសកម្ពុជាបានឈ្នះមេដាយសំរឹទ្ធជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម បន្ទាប់ពីប្រកួតឈ្នះក្រុមជម្រើសជាតិបាល់ទះថៃដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើក២០២២) នៅប្រទេសវៀតណាម៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា